Cefminox sodium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកក្រពេកអាមីដាល់(រួមទាំង ជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
- កុមារ:ប្រើ1ដង20mg/kg 1ថ្ងៃ3~4ដង ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
ករណីអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ឬ ករណីពិបាកព្យាបាល ឬ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ6g បែងចែកជា3~4ដងក្នុង1ថ្ងៃ។
・ករណីចាក់តាមសរសៃវ៉ែន ប្រើ ឱសថនេះដោយលាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ សូលុយស្យុងស្ករ ឬ សូលុយស្យុងអេឡិចត្រូឡាយ បរិមាណ20mL សម្រាប់ឱសថ1g រួចចាក់ចូលសរសៃវ៉ែនយឺតៗ។
・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រើ ឱសថនេះដោយលាយជាមួយសូលុយស្យុងស្ករឬសូលុយស្យុងអេឡិចត្រូឡាយ បរិមាណ100~500mL សម្រាប់ឱសថ1g រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេល1~2ម៉ោង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។
-
ផលរំខាន
ផលរំខានរួមមាន ប៉ះពាល់មុខងារថ្លើម ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ក្អួតចង្អោរ រាករូស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អារម្មណ៍មិនស្រួលក្នុងខ្លួន ខុសប្រក្រតីក្នុងមាត់ ដកដង្ហើមលឺសម្លេងខុសប្រក្រតី (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- អស់កម្លាំងពេញខ្លួន ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (គ្រាប់ឈាមគ្រប់ប្រភេទថយចុះ)
- ឈឺពោះ រាករូសច្រើនដង (ជំងឺរលាកពោះវៀនប្រភេទPseudomembranous colitis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយកើតមានបញ្ហាតម្រងនោមឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
・គ្រឿងស្រវឹង - អាចធ្វើអោយកើតមានរោគសញ្ញាស្រដៀងនឹងសកម្មភាពនៃឱសថDisulfiram (មុខក្រហម បេះដូងលោតញាប់ វិលមុខ ឈឺក្បាល ចង់ក្អួត ជាដើម)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើរួមជាមួយគ្រឿងស្រវឹង ឱសថនេះអាចបង្កជារោគសញ្ញាផ្សេងៗ ដូចជា មុខក្រហម បេះដូងលោតញាប់ វិលមុខ ឈឺក្បាល ចង់ក្អួត ជាដើម ដូច្នេះ អ្នកជំងឺគួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះនិងយ៉ាងហោចណាស់1សប្ដាហ៍ក្រោយពេលឈប់ប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើPenicillin-binding proteinដែលជាគោលដៅនៃការធ្វើសកម្មភាពរបស់ឱសថប្រឆាំងបាក់តេរីប្រភេទβ-lactam (β-lactam antibiotics) ដើម្បីរារាំងដំណើរការសំយោគភ្នាសកោសិការបស់បាក់តេរី។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពភ្ជាប់ទៅនឹងPeptidoglycan ដើម្បីបង្អាក់ដំណើរការភ្ជាប់នៃPeptidoglycanជាមួយនឹងLipoprotein ធ្វើអោយកោសិកាបាក់តេរីត្រូវធ្លាយ។ ដូច្នេះ ឱសថនេះមានប្រសិទ្ធិភាពខ្លាំងក្នុងការកម្ចាត់បាក់តេរីដោយប្រើរយៈពេលខ្លីប៉ុណ្ណោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp