Cefmetazole sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកភ្នាសក្នុងនៃស្បែក(Cellulitis)នៅជុំវិញឆ្អឹងចង្កា ជំងឺរលាកចង្កា។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីចាក់ក្នុងសាច់ដុំ:
ប្រើ1ថ្ងៃ1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ដោយលាយជាមួយសូលុយស្យុងលីដូកាអ៊ីន(Lidocaine0.5w/v%)ដែលភ្ជាប់មកជាមួយ រួចចាក់ក្នុងសាច់ដុំ។ នៅពេលលាយ ប្រើសូលុយស្យុងលីដូកាអ៊ីនបរិមាណ2mLសម្រាប់ឱសថនេះ0.5g។
・ករណីចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជា2~4ដងក្នុង1ថ្ងៃ។
- កុមារ:ប្រើ1ថ្ងៃ25~100mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ150mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថស្ពឹកប្រភេទAnilide (ឱសថLidocaine ជាដើម)។ (ករណីចាក់ក្នុងសាច់ដុំ)
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ក្អួតចង្អោរ រាករូស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ បែកញើស ពិបាកដកដង្ហើម វិលមុខ ហើមភ្នែកនិងជុំវិញបបូរមាត់ សម្លេងខុសប្រក្រតីនៅពេលដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)
- កន្ទួលក្រហមលើស្បែក ភ្នែកក្រហម ឈឺក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)
- ឈឺពោះ រាករូសច្រើនដង (ជំងឺរលាកពោះវៀនប្រភេទPseudomembranous colitis)
- ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia បណ្ដុំរោគសញ្ញាPIE)
- បេះដូងលោតញាប់ ដកដង្ហើមដង្ហក់ ក្ដៅខ្លួន ឈឺបំពង់ក ហូរឈាមតាមអញ្ចាញធ្មេញ (គ្រាប់ឈាមគ្រប់ប្រភេទធ្លាក់ចុះ ជំងឺខ្វះឈាមប្រភេទបែកគ្រាប់ឈាម (Hemolytic anemia))
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកឡើងពណ៌លឿង (រលាកថ្លើម ខាន់លឿង មុខងារថ្លើមថយចុះ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយកើតមានបញ្ហាតម្រងនោមឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
・គ្រឿងស្រវឹង - អាចធ្វើអោយកើតមានរោគសញ្ញាស្រដៀងនឹងសកម្មភាពនៃឱសថDisulfiram (មុខក្រហម បេះដូងលោតញាប់ វិលមុខ ឈឺក្បាល ចង់ក្អួត ជាដើម)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើរួមជាមួយគ្រឿងស្រវឹង ឱសថនេះអាចបង្កជារោគសញ្ញាផ្សេងៗ ដូចជា មុខក្រហម បេះដូងលោតញាប់ វិលមុខ ឈឺក្បាល ចង់ក្អួត ជាដើម ដូច្នេះ អ្នកជំងឺគួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះនិងយ៉ាងហោចណាស់1សប្ដាហ៍ក្រោយពេលឈប់ប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពខ្លាំងក្លានៅក្នុងការរារាំងដំណើរការសំយោគភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនឬរស់រានបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp