Cefmenoxime hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ・ករណីចាក់ក្នុងសាច់ដុំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន។

      ・ករណីចាក់តាមសរសៃវ៉ែន:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ(Purulent meningitis)។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកភ្នែក(Conjunctivitis) ) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ប្រើនៅក្នុងការសម្លាប់មេរោគនៅមុននិងក្រោយការវះកាត់ភ្នែក។

      ករណីថ្នាំប្រើក្នុងត្រចៀកនិងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក(External otitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)(លើកលែងករណីអ្នកជំងឺប្រើឧបករណ៍ណេប្រាយហ្សឺ(Nebulizer)ក្នុងស្ថានភាពកំពុងមានបញ្ហាស្ទះនៅផ្នែកកណ្ដាលនៃច្រមុះកម្រិតធ្ងន់ធ្ងរ)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・ករណីចាក់ក្នុងសាច់ដុំ:

      ប្រើ1ថ្ងៃ1~2g បែងចែកជា2ដងក្នុង1ថ្ងៃ លាយជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយ រួចចាក់ក្នុងសាច់ដុំ។

      ・ករណីចាក់តាមសរសៃវ៉ែន:

      -មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន។ ករណីពិបាកព្យាបាល ឬ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជា2~4ដងក្នុង1ថ្ងៃ។ អាចលាយឱសថនេះនៅក្នុងសេរ៉ូមដើម្បីព្យួរសេរ៉ូមរយៈពេល30នាទី~2ម៉ោងសម្រាប់កម្រិតប្រើប្រាស់1ដង0.5~2gក៏បាន។

      -កុមារ:ប្រើ1ថ្ងៃ40~80mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន។ ករណីពិបាកព្យាបាល ឬ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ160mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ ករណីជំងឺរលាកស្រោមខួរមានខ្ទុះ (Purulent meningitis) អាចបង្កើនកម្រិតដល់1ថ្ងៃ200mg/kg។ អាចលាយឱសថនេះនៅក្នុងសេរ៉ូមដើម្បីព្យួរសេរ៉ូមរយៈពេល30នាទី~1ម៉ោងក៏បាន។

      ករណីថ្នាំបន្តក់ភ្នែក:

      លាយឱសថនេះជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយអោយបានកំហាប់5mg/1mL រួចបន្តក់ក្នុងភ្នែកម្ដង1~2តំណក់, 1ថ្ងៃ4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ ក្នុងករណីរោគសញ្ញាមិនល្អប្រសើរឡើងវិញទេ មិនគួរបន្តប្រើឱសថនេះរយៈពេលវែងនោះទេ។

      ករណីថ្នាំប្រើក្នុងត្រចៀកនិងច្រមុះ:

      លាយឱសថនេះជាមួយសូលុយស្យុងដែលភ្ជាប់មកជាមួយអោយបានកំហាប់10mg/1mL។ ចំពោះជំងឺរលាកផ្នែកខាងក្រៅនិងផ្នែកកណ្ដាលនៃត្រចៀក បន្តក់1ដង6~10តំណក់ក្នុងត្រចៀក ដោយរក្សាឥរិយាបថដដែលរយៈពេលប្រហែល10នាទី អនុវត្ត1ថ្ងៃ2ដង។ ចំពោះជំងឺរលាកផ្នែកខាងក្នុងនៃច្រមុះ(Sinusitis) ប្រើ1ដង2~4mL 1សប្ដាហ៍3ដង(2ថ្ងៃម្ដង) ដោយប្រើឧបករណ៍ណេប្រាយហ្សឺ(Nebulizer) ឬ ប្រើ1សប្ដាហ៍1ដង1mL ដោយចាក់បញ្ចូលក្នុងប្រហោងលើចង្ការ(Maxillary sinus)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ ក្នុងករណីរោគសញ្ញាមិនល្អប្រសើរឡើងវិញទេ មិនគួរបន្តប្រើឱសថនេះរយៈពេលវែងនោះទេ។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・ករណីចាក់ក្នុងសាច់ដុំ:

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      - ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត ទារកបៅដោះ កុមារតូច កុមារ។

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថMepivacaine hydrochlorideឬឱសថស្ពឹកប្រភេទAnilide។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

      ・ករណីចាក់តាមសរសៃវ៉ែន:

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

      ករណីថ្នាំបន្តក់ភ្នែក:

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

      ករណីថ្នាំប្រើក្នុងត្រចៀកនិងច្រមុះ:

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      - អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp