Cefepime dihydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកក្រពេញអាមីដាល់(រួមទាំងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺឆ្លងបាក់តេរីទូទៅ:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជាច្រើនដងក្នុង1ថ្ងៃ។
・ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia):
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ4g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
ក្រោយប្រើឱសថរយៈពេល3ថ្ងៃ ត្រូវវាយតម្លៃថាគួរបន្តប្រើ បញ្ឈប់ឬប្ដូរទៅប្រើឱសថផ្សេងទៀត។ ជាទូទៅ មិនត្រូវប្រើឱសថនេះលើសពី14ថ្ងៃនោះទេ។
ករណីព្យរសេរ៉ូម ត្រូវប្រើរយៈពេល30នាទី~1ម៉ោង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម មុខងារថ្លើមថយចុះ រាករូស ក្អួតចង្អោរ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ឡើងក្រហមនិងរមាស់ សម្ពាធឈាមថយចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺពោះ រាករូសច្រើនដង (រលាកពោះរៀនធំប្រភេទMembranous croup)
- ហើម បរិមាណទឹកនោមថយចុះ ឈឺក្បាល (មុខងារតម្រងនោមថយចុះ)
- ងាយមានស្នាមជាំ ងាយហូរឈាម ក្តៅខ្លួន រងាញាក់ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ ជំងឺខ្វះឈាមប្រភេទHemolytic anemia)
- ក្អក ពិបាកដកដង្ហើម ក្តៅខ្លួន (រលាកសួត)
- ស្បែកឡើងក្រហម ភ្នែកឬបបូរមាត់ហើមឬរលាត់ ភ្នែកក្រហម ក្តៅខ្លួន(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- ប្រកាច់ សន្លប់
- ស្បែកនិងភ្នែកឡើងពណ៌លឿង (ខាន់លឿង មុខងារថ្លើមចុះថយ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះទឹកនោមFurosemide - ហានិភ័យនៃការកើតមានបញ្ហាតម្រងនោមកើនឡើង
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp