Cefditoren pivoxil

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺខ្ទុះនៅត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      -កុមារ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា ជំងឹអុតក្ដាម(Scarlet fever) ជំងឺក្អកមាន់(Whooping cough ឬ Pertussis)។

      - មនុស្សពេញវ័យ (ករណីអ្នកជំងឺមិនអាចប្រើថ្នាំគ្រាប់បានដោយសារបញ្ហាពិបាកលេបជាដើម):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង រលាកផ្នែកជុំវិញក្រពេញអាមីដាល់និងជំងឺខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺខ្ទុះនៅត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis) ) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      មនុស្សពេញវ័យ:លេប1ដង100mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ដង200mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      -កុមារ:

      ・ជំងឺរលាកសួត ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis):ប្រើ1ដង3mg/kg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ ករណីចាំបាច់ អាចបង្កើនកម្រិតដល់1ដង6mg/kg ប៉ុន្តែ មិនត្រូវហួសកម្រិតអតិបរមា 1ដង200mgឬ1ថ្ងៃ600mgនោះទេ។

      ・ជំងឺផ្សេងទៀតក្រៅពីជំងឺខាងលើ:ប្រើ1ដង3mg/kg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវហួសកម្រិតអតិបរមា 1ដង200mgឬ1ថ្ងៃ600mgនោះទេ។

      -មនុស្សពេញវ័យ (ករណីអ្នកជំងឺមិនអាចប្រើថ្នាំគ្រាប់បានដោយសារបញ្ហាពិបាកលេបជាដើម):ប្រើ1ដង100mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ដង200mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ចង់ក្អួត មិនស្រួលក្នុងក្រពះ ឡើងកន្ទួលក្រហម រមាស់ ក្តៅខ្លួន ហើមកូនកណ្តុរ ឈឺសន្លាក់ មុខងារថ្លើមចុះថយ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ មានអារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ វិលមុខ(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្បែកឡើងប៉ោងក្រហម ក្តៅខ្លួន ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកឡើងលឿង(មុខងារថ្លើមមានបញ្ហា)

      - ឈឺពោះ រាករូស (រលាកពោះរៀនធំប្រភេទMembranous croupជាដើម)

      ・ក្តៅខ្លួន ក្អកស្ងួត ដង្ហក់ (រលាកសួត បណ្តុំរោគសញ្ញាPIE)

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សម្រាប់ថ្នាំម្សៅ ដើម្បីចៀសវាងសំណើម សូមកុំបើកប្រសិនបើមិនទាន់ដល់ពេលត្រូវប្រើ

      ・នៅពេលក្មេងអាយុក្រោម3ឆ្នាំប្រើឱសថនេះ អាចនឹងមានអាការៈរាករូស។ ត្រូវផ្តល់ការព្យាបាលអាការៈទាំងនោះសម្រាប់ក្មេង។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។

      ម្យ៉ាងទៀត មានប្រសិទ្ធិភាពទប់ទល់នឹងសកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពរបស់ឱសថមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp