Cefazolin sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺឆ្លងមេរោគដោយសាររបួសរលាត់ឬដំបៅ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកក្នុងភ្នែក(រួមទាំងជំងឺរលាកគ្រាប់ភ្នែកទាំងមូល) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកក្រពេញទឹកមាត់មានខ្ទុះ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនយឺតៗ ឬ ចាក់ក្នុងសាច់ដុំ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ ប្រើ1ថ្ងៃ1.5~3g បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីរោគសញ្ញាធ្ងន់ធ្ងរខ្លាំង ប្រើ1ថ្ងៃ5g បែងចែកជាច្រើនដងក្នុង1ថ្ងៃ។
・កុមារ:ប្រើ1ថ្ងៃ20~40mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនយឺតៗ ឬ ចាក់ក្នុងសាច់ដុំ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ ប្រើ1ថ្ងៃ50mg/kg បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីរោគសញ្ញាធ្ងន់ធ្ងរខ្លាំង ប្រើ1ថ្ងៃ100mg/kg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។
អាចប្រើឱសថនេះលាយជាមួយសេរ៉ូមរបស់អ្នកជំងឺក៏បាន។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)ផ្សេងទៀត។
-
ផលរំខាន
ផលរំខានរួមមាន ស្នាមក្រហមលើស្បែក រមាស់ ក្អួតចង្អោរ
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម អាការៈហឺត រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺបំពង់ក អាការៈខ្វះឈាម ហូរឈាមច្រមុះឬនៅតាមអញ្ចាញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះ ជំងឺខ្វះឈាមប្រភេទHemolytic anemia)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកឬភ្នែកឡើងពណ៌លឿង (រលាកថ្លើម ខាន់លឿង មុខងារថ្លើមថយចុះ)
- ហើម បរិមាណទឹកនោមថយចុះ បាត់បង់ចំណង់អាហារ (មុខងារតម្រងនោមថយចុះ)
- ឈឺពោះ រាករូសច្រើនដង (រលាកពោះរៀនធំ)
- ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួត)
- កន្ទួលក្រហមលើស្បែក ភ្នែកក្រហម ឈឺក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)
- ប្រកាច់
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះទឹកនោមFurosemide - ហានិភ័យនៃការកើតមានបញ្ហាតម្រងនោមកើនឡើង
・ថ្នាំប្រឆាំងកំណកឈាមWarfarin - ហានិភ័យនៃការហូរឈាមកើនឡើង
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីចាក់ចូលក្នុងសរសៃឈាម - នៅពេលចាក់បញ្ចូលថ្នាំ អាចបង្កអាការៈឈឺចាប់ឬរលាកនៅសរសៃឈាម ឬបង្កជាកំណកឈាម ដូច្នេះ ត្រូវប្រុងប្រយ័ត្នអំពីផ្នែកនៃរាងកាយដែលត្រូវចាក់ របៀបចាក់ និង ត្រូវចាក់បញ្ចូលដោយយឺតៗតាមដែលអាចធ្វើទៅបាន។
・ករណីចាក់ចូលទៅក្នុងសាច់ដុំ - នៅពេលចាក់ ប្រសិនបើមានអាការៈឈឺខ្លាំងឬឃើញមានការហូរបញ្ច្រាសនៃឈាម ត្រូវដកម្ជុលចេញនិងប្តូរកន្លែងចាក់
・មិនត្រូវប្រើថ្នាំសម្រាប់ចាក់សាច់ដុំមកចាក់ក្នុងសរសៃនោះទេ។
・កម្រិតរលាយនៃថ្នាំអាចប្រែប្រួលទៅតាមសីតុណ្ហភាព។ ត្រូវប្រើប្រាស់ថ្នាំដែលបានរលាយអស់ទាំងស្រុងនិងរក្សាទុកក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp