Cefalotin sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់(រួមទាំងជំងឺរលាកផ្នែកជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺប្រម៉េះ(Gonorrhea) ជំងឹរលាកស្រោមពោះ ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឹអុតក្ដាម(Scarlet fever)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~6g បែងចែកជា4~6ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន ឬ ចាក់ចូលក្នុងផ្នែកជ្រៅនៃសាច់ដុំ(ភ្លៅឬត្រគាក ដើម្បីចៀសវាងអាការៈឈឺចាប់ឬការឡើងរឹង)។ ករណីចាំបាច់ត្រូវប្រើដោយទុកគម្លាតថ្ងៃ ត្រូវប្រើដោយលាយឱសថ0.5~1gនៅក្នុងសេរ៉ូមប្រៃ(Saline)10mL រួចចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេល3~4នាទី ឬ ចាក់បញ្ចូលទៅក្នុងសេរ៉ូមសម្រាប់អ្នកជំងឺដែលកំពុងព្យួរសេរ៉ូម។ ម្យ៉ាងទៀត ក៏អាចប្រើឱសថនេះដោយបញ្ចូលកម្រិតប្រើក្នុង1ថ្ងៃទៅក្នុងសេរ៉ូមដែលអ្នកជំងឺត្រូវទទួលក្នុង1ថ្ងៃតែម្ដង។

      - កុមារតូច:ប្រើ1ថ្ងៃ20~80mg/kg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម (Cephem antibiotics)ផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក ហើមកូនកណ្ដុរ ឈឺសន្លាក់ ក្អួតចង្អោរ រាករូស ឈឺពោះ មិនឃ្លានអាហារ ពងបែកក្នុងមាត់ កង្វះវីតាមីនK កង្វះវីតាមីនB ឈឺក្បាល វិលមុខ អស់កម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សម្ពាធឈាមធ្លាក់ចុះ បែកញើស ពិបាកដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)

      - រោគសញ្ញានៃជំងឺខ្វះឈាមប្រភេទបែកគ្រាប់ឈាម (Hemolytic anemia)

      - ឈឺពោះ រាករូសច្រើនដង (ជំងឺរលាកពោះវៀនប្រភេទPseudomembranous colitis)

      - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia បណ្ដុំរោគសញ្ញាPIE)

      - សាច់ដុំកន្ត្រាក់

      - កន្ទួលក្រហមលើស្បែក ភ្នែកក្រហម ឈឺក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយកើតមានបញ្ហាតម្រងនោមឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទសេហ្វេម(Cephem antibiotics) ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។ ឱសថនេះមិនបាត់បង់សកម្មភាពដោយសារអង់ស៊ីមPenicillinaseនោះទេ ដូច្នេះ វាមានប្រសិទ្ធិភាពចំពោះបាក់តេរីដែលស៊ាំនឹងឱសថBenzylpenicillin ប៉ុន្តែ ឱសថនេះងាយនឹងបាត់បង់សកម្មភាពដោយសារអង់ស៊ីមCephalosporinase។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp