Castor oil = Aromatic Castor Oil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・បំបាត់អាការៈទល់លាមក
・ជម្រុញការបញ្ចេញចោលនៃសារធាតុនៅក្នុងពោះវៀន នៅពេលពុលចំណីអាហារ
・ជម្រុញការបញ្ចេញចោលនៃសារធាតុនៅក្នុងពោះវៀន នៅពេលត្រូវអនុវត្តការពិនិត្យក្រពះពោះវៀនឬមុននិងក្រោយការវះកាត់។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ពិសារ1ដង15~30mL (កម្រិតអតិបរមាគឺ 60mL)
កុមារ:ពិសារ1ដង5~15mL
ទារក:ពិសារ1ដង1~5mL
អាចពិសារឱសថនេះដោយផ្ទាល់ ឬ ដោយលាយជាមួយទឹកឬទឹកដោះគោ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលសង្ស័យថាមានរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ (Acute abdomen)។
・អ្នកដែលមានអាការៈទល់លាមកលក្ខណៈកន្ត្រាក់។
・អ្នកដែលមានរោគសញ្ញាលាមករឹងខ្លាំងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតប្រភេទរលាយក្នុងខ្លាញ់ ដូចជា Chenopodium oil, Menma ជាដើម។
・អ្នកដែលស្ថិតក្នុងស្ថានភាពពុលសារធាតុប្រភេទរលាយក្នុងខ្លាញ់ ដូចជា ផូស្វ័រ(P) និង សារធាតុNaphthalene ជាដើម។
-
ផលរំខាន
ចង់ក្អួត ក្អួត ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ពិសារដោយលាយជាមួយទឹកឬទឹកដោះគោ។
-
សកម្មភាពឱសថ
សារធាតុបំលែងពីប្រេងកាស្ទ័រនឹងទៅភ្ញោចភ្នាសនៃពោះវៀនតូច ដើម្បីជម្រុញការបញ្ចេញសារធាតុផ្សេងៗពីពោះវៀនតូច។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp