Caspofungin acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)ដែលសង្ស័យថាបណ្ដាលមកពីមេរោគផ្សិត។

      ・ជំងឺដែលបង្កដោយមេរោគផ្សិតអាស្ពេហ្គីលូស(Aspergillus)និងមេរោគផ្សិតកង់ឌីដា(Candida):ជំងឺកង់ឌីដាស៊ីសក្នុងបំពង់អាហារ ជំងឺកង់ឌីដាស៊ីសប្រភេទInvasive candidiasis ជំងឺអាស្ពេហ្គីឡូសប្រភេទInvasive aspergillosis ជំងឺអាស្ពេហ្គីឡូម៉ាសួត(Pulmonary aspergilloma) ជំងឺអាស្ពេហ្គីឡូសសួតលក្ខណៈស្លាប់កោសិកានិងរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:

       ・ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះនិងមានអាការៈក្ដៅខ្លួនដែលសង្ស័យថាបណ្ដាលមកពីការឆ្លងមេរោគផ្សិត:នៅថ្ងៃដំបូង ប្រើ1ថ្ងៃ1ដង70mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ថ្ងៃ1ដង50mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។

       ・ជំងឺឆ្លងមេរោគផ្សិតកង់ឌីដាឬជំងឺកង់ឌីដាស៊ីស (Candidiasis)ក្នុងបំពង់អាហារ:ប្រើ1ថ្ងៃ1ដង50mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។

       ・ជំងឺកង់ឌីដាស៊ីស (Candidiasis)និងជំងឺAspergillosisដែលជ្រៀតចូលក្នុងរាងកាយ:នៅថ្ងៃដំបូង ប្រើ1ថ្ងៃ1ដង70mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ថ្ងៃ1ដង50mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។

      -កុមារ:

      នៅថ្ងៃដំបូង ប្រើ1ថ្ងៃ1ដង70mg/m2(ផ្ទៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ថ្ងៃ1ដង50mg/m2(ផ្ទៃរាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល1ម៉ោង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង70mg/m2(ផ្ទៃរាងកាយ)។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ70mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp