Carvedilol
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម) - ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម - ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) - ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃដោយសារសាច់ដុំបេះដូងមិនសូវកន្ត្រាក់ ឬ ដោយសារជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង(Ischaemic heart disease) - ជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)លក្ខណៈចង្វាក់បេះដូងកើនឡើង។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម) ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម: មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10~20mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris): មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris) - ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃដោយសារសាច់ដុំបេះដូងមិនសូវកន្ត្រាក់ ឬ ដោយសារជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង(Ischaemic heart disease): មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង1.25mg 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ រយៈពេលយ៉ាងហោចណាស់1សប្ដាហ៍។ អាចបន្ថយឬបង្កើនកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយទុកគម្លាតនៃការបង្កើនឬបន្ថយរយៈពេល1សប្ដាហ៍ឬយូរជាងនេះ។ ករណីបង្កើនកម្រិត ត្រូវបង្កើនបន្តិចម្ដងៗជាលំដាប់គឺ 1ដង1.25mg, 2.5mg, 5mg, 10mg, ដោយលេប1ថ្ងៃ2ដង ក្រោយបរិភោគអាហារ ។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ដង2.5mg~10mg 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)លក្ខណៈចង្វាក់បេះដូងកើនឡើង: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង5mg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតជាលំដាប់គឺ 1ថ្ងៃ1ដង10mg រួច1ថ្ងៃ1ដង20mg ។ អាចបន្ថយឬបង្កើនកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង20mg ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺហឺត ឬ អ្នកដែលអាចនឹងកើតមានអាការៈកន្ត្រាក់ទងសួត។ ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។ ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។ ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ ・អ្នកជំងឺខ្សោយបេះដូងដែលត្រូវទទួលឱសថបង្កើនសកម្មភាពបេះដូងឬឱសថពង្រីកសរសៃឈាមដោយការចាក់បញ្ចូលឱសថតាមសរសៃឈាមវ៉ែន។ ・អ្នកជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។ ・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន វិលមុខ អស់កម្លាំង ងងុយគេង ឈឺក្បាល បេះដូងលោតញាប់ ជីពចរដើរយឺត សម្ពាធឈាមធ្លាក់ចុះ ឡើងកន្ទួលក្រហម អាការស្រដៀងនឹងហឺត ចង់ក្អួត។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ដង្ហក់ ពិបាកដកដង្ហើម ឈឺទ្រូង ថប់ទ្រូង ហើមពេញខ្លួន (ជំងឺខ្សោយបេះដូង(Heart failure)) - ដង្ហក់ វិលមុខ ជីពចរខ្សោយ ចង្វាក់បេះដូងខុសប្រក្រតី វិលមុខ បាត់បង់ស្មារតី (ជំងឺទាក់ទងនឹងការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង គាំងបេះដូង) - ទឹកមុខស្លេកស្លាំង បែកញើសទាំងត្រជាក់ វិលមុខ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង) - អស់កម្លាំង បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ (មុខងារតម្រងនោមចុះខ្សោយ) - ពិបាកដកដង្ហើម វិលមុខ ហើមភ្នែកនិងជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។ ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថHydralazine - អាចធ្វើអោយសកម្មភាពនៃCarvedilolកើនឡើង។ ・ឱសថClonidine - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine។ ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline, Amiodarone ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។ ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPropranololថយចុះ។ ・ឱសថCimetidine, ឱសថប្រភេទSSRI(Paroxetine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCarvedilolកើនឡើង បង្កជាផលរំខានផ្សេងៗ។ ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។ ・ឱសថបញ្ចុះសម្ពាធឈាមប្រភេទបញ្ចុះទឹកនោម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។ ・ឱសថដែលមានសកម្មភាពភ្ញោចប្រព័ន្ធសរសៃប្រសាទ(Adrenalin ជាដើម) - អាចធ្វើអោយសម្ពាធឈាមកើនឡើង។ ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・កម្រិតប្រើប្រាស់ត្រូវចាប់ផ្ដើមពីកម្រិតទាបទៅ។ ឱសថមានប្រសិទ្ធិភាពកែលម្អមុខងារនៃថតក្រោមខាងឆ្វេងនៃបេះដូង។ ករណីត្រូវប្រើឱសថនេះរយៈពេលវែង ត្រូវតាមដានមុខងារបេះដូងដោយការពិនិត្យជាទៀងទាត់។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម៖ - ភ្ជាប់ទៅនឹងគ្រឿងទទួលអាល់ហ្វា(Alpha receptor)នៅតាមកោសិកាសាច់ដុំនៃសរសៃឈាមដើម្បីទប់ស្កាត់សកម្មភាពកន្ត្រាក់សរសៃឈាម ជាលទ្ធផល ធ្វើអោយសរសៃឈាមរីកធំ។ - ភ្ជាប់ទៅនឹងគ្រឿងទទួលបេតា(Beta receptor)នៅក្នុងបេះដូងដើម្បីទប់ស្កាត់សកម្មភាពកន្ត្រាក់សាច់ដុំបេះដូង ជាលទ្ធផលធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ ក៏ដូចជា ធ្វើអោយសម្ពាធឈាមថយចុះនិងបន្ថយបន្ទុកទៅលើបេះដូង។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
