Carteolol hydrochloride + Latanoprost
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក:
នៅក្នុងឱសថនេះ 1mL រួមមានសារធាតុCarteolol hydrochloride 20mg និង សារធាតុLatanoprost 50μg។
បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1ដង។
-
ហាមប្រើ
・អ្នកដែលមានជំងឺខ្សោយបេះដូងមិនទាន់គ្រប់គ្រងបានល្អ ឬ ជំងឺជីពចរខ្សោយ(Sinus bradycardia) ឬ មានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង(កម្រិតIIនិងIII) ឬ កំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺហឺត ឬ អាការៈកន្ត្រាក់ទងសួត។
・អ្នកដែលមានជំងឺសួតលក្ខណៈស្ទះប្រភេទរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp