Carperitide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
លាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់បរិមាណ5mL និង អាចពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%ទៅតាមការចាំបាច់។ ចាក់បញ្ចូលឱសថតាមសរសៃវ៉ែនជាប់ឥតដាច់ ក្នុងល្បឿន 0.1μg/kg/នាទី។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមការតាមដានស្ថានភាពចរន្តឈាមរបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតដល់ 0.2μg/kg/នាទី ទៅតាមស្ថានភាពរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលមានសម្ពាធឈាមចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានរោគសញ្ញាស្ទះនៅថតក្រោមខាងស្ដាំនៃបេះដូង(Right ventricular infarction)។
・អ្នកដែលរោគសញ្ញាខ្សោះជាតិទឹក។
-
ផលរំខាន
សម្ពាធឈាមចុះទាប ជីពចរចុះខ្សោយ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះមិនមានសកម្មភាពបង្កើនសកម្មភាពរបស់បេះដូង វាត្រូវបានប្រើប្រាស់រួមជាមួយឱសថតេកូឡាមីន(Catecholamine)និងឱសថទប់ស្កាត់PDE III ដើម្បីព្យាបាលជំងឺខ្សោយបេះដូងស្រួចស្រាវ។
・ងាយកើតមានបញ្ហាទាក់ទងនឹងការលាយជាមួយឱសថផ្សេងទៀត ដូច្នេះ ត្រូវជ្រើសរើសសេរ៉ូមអោយបានត្រឹមត្រូវ។
-
សកម្មភាពឱសថ
បង្កើនបរិមាណcGMPក្នុងកោសិកា ដើម្បីបង្ហាញសកម្មភាពបញ្ចុះទឹកនោមនិងសកម្មភាពពង្រីកសរសៃឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp