Carnitine chloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកក្រពះរ៉ាំរ៉ៃ ដែលមុខងារក្រពះពោះវៀនចុះខ្សោយ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង200mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានរោគសញ្ញានៃការបញ្ចេញអាស៊ីតក្រពះច្រើនហួសហេតុ។

      ・អ្នកដែលមានជំងឺរលាកលំពែងស្រួចស្រាវ ឬ ជំងឺរលាកលំពែងរ៉ាំរ៉ៃដែលកំពុងកើតមានអាការៈលក្ខណៈស្រួចស្រាវ។

    • ផលរំខាន

      ក្រហាយទ្រូង ចង់ក្អួត ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើកើតមានអាការៈក្រហាយទ្រូងឬចង់ក្អួត ត្រូវបន្ថយកម្រិតប្រើប្រាស់របស់ឱសថនេះ។

    • សកម្មភាពឱសថ

      មានសកម្មភាពជម្រុញការបញ្ចេញអាស៊ីតក្រពះ ជម្រុញចលនានៃក្រពះ និង បង្កើនចរន្តឈាមឆ្លងកាត់ក្រពះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp