Carmustine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកMalignant glioma។

    • កម្រិតប្រើប្រាស់

      ថ្នាំប្រើនៅក្នុងខួរក្បាល:

      នៅក្នុងឱសថនេះ1សន្លឹក រួមមានសារធាតុCarmustine 7.7mg។

      ជាទូទៅ ប្រើឱសថនេះចំនួន8សន្លឹក (Carmustine 61.6mg)ឬតិចជាងនេះទៅតាមទំហំនិងទម្រង់នៃចន្លោះនៅផ្នែកក្នុងខួរក្បាលដែលទទួលការវះកាត់ចេញ ដោយគ្របពីលើមុខផ្ទៃវះកាត់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មដោយសារសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ហើមខួរក្បាល ក្ដៅខ្លួន ស្ពឹកមួយចំហៀងខ្លួន ក្អួតចង្អោរ មិនសូវឃ្លានអាហារ ឈឺក្បាល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំកន្ត្រាក់ (ជំងឺប្រកាច់)

      - ឈឺក្បាល វិលមុខ ក្អួត ស្ពឹកមួយចំហៀងខ្លួន មើលមិនសូវឃើញ (ហើមខួរក្បាល សម្ពាធក្នុងក្បាលកើនឡើង រោគសញ្ញានៃការកើនឡើងសារធាតុរាវក្នុងខួរក្បាល(Hydrocephalus))

      - របួសពិបាកសះស្បើយ

      - ក្ដៅខ្លួន ឈឺក្បាល ក្អួត បាត់បង់ស្មារតី (ជំងឺឆ្លង រលាកភ្នាសខួរឆ្អឹង)

      - ស្ពឹកដៃជើង ស្ពឹកមួយចំហៀងខ្លួន ហើមជើង ឈឺទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះដោយសារកំណកឈាម)

      - ស្ពឹកមួយចំហៀងខ្លួន ក្អួត ចង្អោរ ឈឺក្បាល បាត់បង់ស្មារតី (ហូរឈាមនៅជាលិកាមហារីក ហូរឈាមក្នុងខួរក្បាល ហូរឈាមក្នុងក្បាល)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះត្រូវអនុវត្តការពន្យារកំណើតយ៉ាងហោចណាស់2សប្ដាហ៍បន្ទាប់ពីប្រើឱសថនេះ។ ម្យ៉ាងទៀត អ្នកជំងឺជាបុរសដែលដៃគូគ្រួសារអាចមានផ្ទៃពោះ ត្រូវអនុវត្តការពន្យារកំណើតយ៉ាងហោចណាស់3សប្ដាហ៍

      ・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅដោះកូន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺផ្ទាល់(ករណីជាស្ត្រី) ឬ ដៃគូគ្រួសារ(ករណីអ្នកជំងឺជាបុរស)ត្រូវចៀសវាងការមានផ្ទៃពោះ។ វិធីនិងរយៈពេលពន្យារកំណើតអាស្រ័យទៅលើការណែនាំរបស់វេជ្ជបណ្ឌិត។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបន្ថែមម៉ូលេគុលអាល់គីល(Alkylation)ទៅលើDNA ដើម្បីបង្អាក់ដំណើរការសំយោគDNA ធ្វើអោយអាក់ខានដល់វដ្តកោសិកានិងធ្វើអោយកោសិកាមហារីកមិនអាចរស់រានបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp