Carmellose sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈទល់លាមក។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1.5~6g (ថ្នាំម្សៅ75%ត្រូវនឹង2~8g) បែងចែកជា3ដងក្នុង1ថ្ងៃ ដោយពិសារជាមួយទឹកអោយបានច្រើន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលសង្ស័យថាមានរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ (Acute abdomen)។
・អ្នកដែលមានរោគសញ្ញាលាមករឹងខ្លាំងកម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
ចង់ក្អួត ក្អួត។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・គេប្រើឱសថនេះចំពោះអាការៈទល់លាមកលក្ខណៈរ៉ាំរ៉ៃ។
・ចាំបាច់ត្រូវបន្តប្រើប្រាស់ឱសថរហូតដល់ទម្លាប់នៃការបន្ទោរបង់មានលក្ខណៈទៀងទាត់ឡើងវិញ។
-
សកម្មភាពឱសថ
ធ្វើអោយសារធាតុនៅក្នុងពោះវៀនរីកធំ និង ធ្វើអោយលាមកមានលក្ខណៈទន់ ព្រមទាំងមានសកម្មភាពភ្ញោចពោះវៀនធំ ដើម្បីជម្រុញចលនាបញ្ចេញលាមក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp