Carbon

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃការពុលទឹកនោម (Uremia (ស្ថានភាពនៃសារធាតុបញ្ចេញចោលតាមទឹកនោមចូលក្នុងឈាម, )) និង ដើម្បីពន្យារពេលនៃការចាប់ផ្ដើមការលាងឈាម ចំពោះអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (កំពុងវិវត្ត)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ6g បែងចែកជា3ដងក្នុង1ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងដំណើរការឆ្លងកាត់ក្រពះពោះវៀន។

    • ផលរំខាន

      ហើមពោះ ទល់លាមក បាត់បង់ចំណង់ ចង់ក្អួត ក្អួត។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចភ្ជាប់ទៅនឹងឱសថផ្សេងទៀត ដូច្នេះ គួរចៀសវាងការប្រើរួមគ្នាក្នុងពេលតែមួយ។

    • សកម្មភាពឱសថ

      មានសកម្មភាពភ្ជាប់ទៅនឹងសារធាតុពុលផ្សេងៗនៅក្នុងពោះវៀន រួចបញ្ចេញចោលតាមលាមក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp