Carbazochrome sodium sulfonate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈងាយហូរឈាមដែលអាចបណ្ដាលមកពីការចុះខ្សោយនៃកម្លាំងទប់របស់សរសៃឈាមឬការកើនឡើងនៃការជ្រាបឆ្លងកាត់សរសៃឈាម (ជំងឺស្នាមជាំស្វាយលើស្បែក(Purpura) ជាដើម)។

      - អាការៈហូរឈាមពីស្បែកឬភ្នាស ហូរឈាមនៅបាតភ្នែក ហូរឈាមនៅក្នុងតម្រងនោម ហូរឈាមនៅក្នុងស្បូន ដែលបណ្ដាលមកពីការចុះខ្សោយនៃកម្លាំងទប់របស់សរសៃឈាម។

      - អាការៈហូរឈាមខុសប្រក្រតីនៅក្នុងពេលនិងក្រោយពេលវះកាត់ដែលបណ្ដាលមកពីការចុះខ្សោយនៃកម្លាំងទប់របស់សរសៃឈាម។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ30~90mg (ថ្នាំម្សៅ10%ត្រូវនឹង0.3~0.9g) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ករណីចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ ប្រើក្នុងកម្រិត1ដង 10mg ។ ករណីចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រើក្នុងកម្រិត1ថ្ងៃ25~100mg។ ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ មិនស្រួលក្នុងក្រពះ ឡើងកន្ទួលក្រហម កន្ទាលត្រអាក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។(ករណីថ្នាំចាក់)

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ទឹកនោមអាចប្រែពណ៌ទៅជាពណ៌លឿងឬពណ៌ទឹកក្រូច។

    • សកម្មភាពឱសថ

      សកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ការស្រាវជ្រាវបានរកឃើញថាឱសថនេះមានប្រសិទ្ធិភាពពង្រឹងកម្លាំងទប់នៃសរសៃឈាមទប់ទល់នឹងសម្ពាធខាងក្នុងសរសៃឈាម ព្រមទាំងទប់ស្កាត់ការជ្រាបចេញនៃសារធាតុផ្សេងៗពីសរសៃឈាម។ ជាលទ្ធផល ឱសថនេះអាចកាត់បន្ថយរយៈពេលនៃការហូរឈាមនិងទប់ស្កាត់ការហូរឈាម ដោយមិនមានឥទ្ធិពលទៅលើដំណើរការនៃប្រព័ន្ធកំណកឈាមនោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp