Carbamazepine

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure)។

      - អាការៈផ្លូវចិត្តឬផលប៉ះពាល់ផ្នែកស្មារតី ចំពោះអ្នកជំងឺប្រកាច់។

      - អាការៈកន្ត្រាក់សាច់ដុំនៅក្នុងជំងឺប្រកាច់ប្រភេទTonic-clonic seizures (General seizure និង Grand mal)។

      - ជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania)

      - អាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតីនៅក្នុងជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis)

      - អាការៈនៃស្មារតីឡើងខ្ពស់នៅក្នុងជំងឺវិកលចរិត(Integration dysfunction syndromឬSchizophrenia)

      - អាការៈឈឺចាប់នៅតាមសរសៃប្រសាទTrigeminal nerve (ជំងឺTrigeminal neuralgia)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure) អាការៈផ្លូវចិត្តឬផលប៉ះពាល់ផ្នែកស្មារតីចំពោះអ្នកជំងឺប្រកាច់ និង អាការៈកន្ត្រាក់សាច់ដុំនៅក្នុងជំងឺប្រកាច់ប្រភេទTonic-clonic seizures (General seizure និង Grand mal):

      - មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង លេបក្នុងកម្រិត1ថ្ងៃ200~400mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតប្រើប្រាស់បន្ដិចម្ដងៗរហូតដល់កម្រិតដែលបង្ហាញប្រសិទ្ធិភាពព្យាបាលល្អបំផុត (ជាទូទៅ គឺ 1ថ្ងៃ600mg)។ អាចបង្កើនកម្រិតដល់ 1ថ្ងៃ 1200mg ទៅតាមរោគសញ្ញា។

      - កុមារ:លេប1ថ្ងៃ100~600mg ដោយបែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania) អាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតីនៅក្នុងជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis) និង អាការៈនៃស្មារតីឡើងខ្ពស់នៅក្នុងជំងឺវិកលចរិត(Integration dysfunction syndromឬSchizophrenia):

      មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង លេបក្នុងកម្រិត1ថ្ងៃ200~400mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតប្រើប្រាស់បន្ដិចម្ដងៗរហូតដល់កម្រិតដែលបង្ហាញប្រសិទ្ធិភាពព្យាបាលល្អបំផុត (ជាទូទៅ គឺ 1ថ្ងៃ600mg)។ អាចបង្កើនកម្រិតដល់ 1ថ្ងៃ 1200mg ទៅតាមរោគសញ្ញា។

      ・ករណីអាការៈឈឺចាប់នៅតាមសរសៃប្រសាទTrigeminal nerve (ជំងឺTrigeminal neuralgia):

      - មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង លេបក្នុងកម្រិត1ថ្ងៃ200~400mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ ជាទូទៅ អាចប្រើជាប្រចាំក្នុងកម្រិត1ថ្ងៃ600mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ ប៉ុន្តែ អាចបង្កើនកម្រិតដល់ 1ថ្ងៃ 800mg ទៅតាមរោគសញ្ញា។

      - កុមារ:អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block)ចាប់ពីកម្រិតIIឡើងទៅ ឬ អ្នកដែលមានជីពចរខ្សោយកម្រិតធ្ងន់ធ្ងរ(តិចជាង50ដង/នាទី)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Rilpivirine។

      ・អ្នកដែលមានជំងឺប៉ូហ្វីរីន (Porphyria)។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង វិលមុខ អស់កម្លាំង ចលនាគ្មានលំនឹង ឡើងកន្ទួលក្រហម ឈឺក្បាល ធ្ងន់ក្បាល ងងឹតមុខពេលក្រោកឈរ ស្ងួតក រមាស់ស្បែក រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម (ជំងឺខ្វះឈាមប្រភេទAplastic anemia, បញ្ហាឈាមដូចជារោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ក្ដៅខ្លួន ឡើងកន្ទួលក្រហម ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្ម)

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - វិលមុខ មិនដឹងខ្លួនរយៈពេលខ្លី ជីពចរដើរយឺត (មុខងារបេះដូងចុះខ្សោយ)

      - បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)

      - កន្ទាលត្រអាក សម្ពាធឈាមចុះទាប ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - កម្រិតសូដ្យូមក្នុងឈាមទាប សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (ជំងឺSIADH)

      - រឹងក ក្ដៅខ្លួន ឈឺក្បាល ចង់ក្អួត ស្មារតីដឹងខ្លួនថយចុះ (រលាកស្រោមខួរមិនបណ្ដាលមកពីបាក់តេរី)

      - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ នៅស្ងៀមមិននិយាយស្ដី(Syndrome malin)។

    • អន្តរប្រតិកម្ម

      ・ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Rilpivirine - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទMonoamine oxidase inhibitors - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថLithium carbonate - អាចធ្វើអោយកើតមានរោគសញ្ញាទាក់ទងនឹងស្មារតី។

      ・ឱសថMetoclopramide - អាចធ្វើអោយកើតមានរោគសញ្ញាទាក់ទងនឹងចលនាផ្សេងៗ។

      ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថកើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល (Haloperidol, Thioridazine) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថបញ្ចុះទឹកនោម (ប្រភេទបាត់បង់សូដ្យូម) - អាចបង្កើនការបាត់បង់សូដ្យូម ធ្វើអោយកម្រិតសូដ្យូមក្នុងឈាមចុះទាប និង អាចធ្វើអោយកើតមានរោគសញ្ញាSIADH។

      ・ឱសថIsoniazid - អាចធ្វើអោយផលប៉ះពាល់មុខងារថ្លើមបង្កដោយឱសថIsoniazidកើនឡើង។

      ・ឱសថFluvoxamine, Verapamil, Diltiazem, Cimetidine, Omeprazole, Danazol, Bicalutamide, Quinupristin/Dalfopristin, Ritonavir, Darunavir, Ciprofloxacin, Acetazolamide, ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide (Erythromycin, Clarithromycin ជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Miconazole, Fluconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCarbamazepineកើនឡើង បង្កជាផលរំខានផ្សេងៗ ដូចជា ងងុយគេង ចង់ក្អួត វិលមុខ ។ល។

      ・ឱសថQuetiapine, Itraconazole, Telaprevir, Clobazam, Paroxetine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថPhenobarbital, Rifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថCarbamazepineថយចុះ។

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថCarbamazepineថយចុះ និង កំហាប់ក្នុងឈាមនៃPhenytoinប្រែប្រួល។

      ・ឱសថValproate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថValproateថយចុះ។

      ・ឱសថPrimidone, Efavirenz, Theophylline, Aminophylline - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងសងខាងថយចុះ។

      ・ឱសថAlprazolam, Midazolam, Zonisamide, Clonazepam, Ethosuximide, Topiramate, Tramadol, Buprenorphine, Haloperidol, Trazodone, Mianserin, Sertraline, Mirtazapine, Olanzapine, Aripiprazole, Risperidone, Blonanserin, Clozapine, Paliperidone, Donepezil, Flecainide, Eletriptan, Nifedipine, Felodipine, Nilvadipine, Ondansetron, Solifenacin, Warfarin, Ciclosporin, Tacrolimus, Everolimus, Irinotecan, Imatinib, Gefitinib, Sunitinib, Dasatinib, Nilotinib, Lapatinib, Toremifene, Tamibarotene, Temsirolimus, Axitinib, Doxycycline, Maraviroc, Delavirdine, Etravirine, Praziquantel, Eplerenone, Sildenafil, Tadalafil, Dienogest, Aprepitant, Rivaroxaban, Simvastatin, Fosaprepitant meglumine, Digoxin, Pancuronium, Albendazole, ឱសថស្តេរ៉ូអ៊ីត(Prednisolone, Dexamethasone ជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Imipramine, Amitriptyline, Nortriptyline ជាដើម), ឱសថអរម៉ូនស្ត្រី, ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors(Saquinavir, Indinavir, Nelfinavir, Lopinavir ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថAcetaminophen - អាចធ្វើអោយសកម្មភាពនៃឱសថAcetaminophenថយចុះ និង ធ្វើអោយផលរំខានប៉ះពាល់ថ្លើមងាយកើតឡើង។

      ・ឱសថLamotrigine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLamotrigineថយចុះ។

      ・ឱសថDabigatran etexilate - អាចធ្វើអោយសកម្មភាពនៃDabigatran etexilateថយចុះ។

      ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCarbamazepineថយចុះ។

      ・ទឹកក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCarbamazepineកើនឡើង។

      ・ឱសថMirabegron - អាចធ្វើអោយសកម្មភាពនៃMirabegronថយចុះ។

      ・ឱសថCyclophosphamide - អាចធ្វើអោយសកម្មភាពនៃCyclophosphamideថយចុះ។

      ・ឱសថCaspofungin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCaspofunginកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់ឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ គួរចៀសវាងប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀត។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ជាពិសេស អាការៈងងុយគេង ចង់ក្អួត វិលមុខ ជាដើម ងាយកើតឡើងនៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះដំបូងឬនៅពេលបង្កើនកម្រិតប្រើនៃឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Sodium channel)នៅតាមកោសិកាសរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp