Canakinumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺCryopyrin-associated periodic syndrome (CAPS) ដែលរួមមាន បណ្ដុំរោគសញ្ញាFamilial cold autoinflammatory syndrome(FCAS) បណ្ដុំរោគសញ្ញាMuckle‐Wells syndrome(MWS) និង ជំងឺNeonatal onset multisystem inflammatory disease(NOMID)

      - បណ្ដុំរោគសញ្ញានៃការកើនឡើងខ្ពស់នៃកម្រិតIgD(Hyper-IgD syndrome) ឬហៅថា ជំងឺកង្វះMevalonate kinaseក្នុងរាងកាយ(Mevalonate kinase deficiency)

      - បណ្ដុំរោគសញ្ញា TNF receptor-associated periodic syndrome (TRAPS)

      - ជំងឺFamilial Mediterranean fever (FMF) និង ជំងឺSystemic-onset juvenile idiopathic arthritis (SJIA) ក្នុងករណីដែលការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺCryopyrin-associated periodic syndrome (CAPS):

      ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី40kgចុះ ប្រើក្នុងកម្រិត1ដង2mg/kg ដោយចាក់ក្រោមស្បែក រៀងរាល់8សប្ដាហ៍ម្ដង។ ចំពោះអ្នកជំងឺដែលមានទម្ងន់លើសពី40kg ប្រើក្នុងកម្រិត1ដង150mg ដោយចាក់ក្រោមស្បែក រៀងរាល់8សប្ដាហ៍ម្ដង។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ (ការធូរស្រាលនៃកន្ទួលលើស្បែកឬអាការៈរលាក) គេអាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ដង ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី40kgចុះគឺ8mg/kg ហើយចំពោះអ្នកជំងឺដែលមានទម្ងន់លើសពី40kgគឺ600mg។

      ក្រោយបង្កើនកម្រិតប្រើប្រាស់ដល់កម្រិតអតិបរមាហើយ ប៉ុន្តែ នៅតែមានការរើឡើងវិញនៃរោគសញ្ញាក្នុងអំឡុងពេល8សប្ដាហ៍បន្ទាប់ពីការចាក់ គេអាចកាត់បន្ថយគម្លាតនៃការចាក់រហូតមកត្រឹម4សប្ដាហ៍។

      ・ករណីបណ្ដុំរោគសញ្ញានៃការកើនឡើងខ្ពស់នៃកម្រិតIgD(Hyper-IgD syndrome) ឬហៅថា ជំងឺកង្វះMevalonate kinaseក្នុងរាងកាយ(Mevalonate kinase deficiency):

      ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី40kgចុះ ប្រើក្នុងកម្រិត1ដង2mg/kg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ចំពោះអ្នកជំងឺដែលមានទម្ងន់លើសពី40kg ប្រើក្នុងកម្រិត1ដង150mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ គេអាចចាក់បន្ថែមម្ដងទៀតឬបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ដង ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី40kgចុះគឺ6mg/kg ហើយចំពោះអ្នកជំងឺដែលមានទម្ងន់លើសពី40kgគឺ450mg។

      ・ករណីបណ្ដុំរោគសញ្ញា TNF receptor-associated periodic syndrome (TRAPS) និង ជំងឺFamilial Mediterranean fever (FMF):

      ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី40kgចុះ ប្រើក្នុងកម្រិត1ដង2mg/kg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ចំពោះអ្នកជំងឺដែលមានទម្ងន់លើសពី40kg ប្រើក្នុងកម្រិត1ដង150mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ គេអាចចាក់បន្ថែមម្ដងទៀតឬបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាក្នុង1ដង ចំពោះអ្នកជំងឺដែលមានទម្ងន់ចាប់ពី40kgចុះគឺ4mg/kg ហើយចំពោះអ្នកជំងឺដែលមានទម្ងន់លើសពី40kgគឺ300mg។

      ・ករណីជំងឺSystemic-onset juvenile idiopathic arthritis (SJIA):

      ប្រើក្នុងកម្រិត1ដង4mg/kg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ កម្រិតប្រើប្រាស់អតិបរមាក្នុង1ដងគឺ300mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានរោគសញ្ញាផ្សេងៗដោយសារជំងឺរបេង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺឆ្លងធ្ងន់ធ្ងរ រួមមានជំងឺរលាកសួត អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជាដើម ព្រោះវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp