Camostat mesilate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・រោគសញ្ញានៅក្នុងដំណាក់កាលស្រួចស្រាវនៃជំងឺរលាកលំពែងរ៉ាំរ៉ៃ

      ・អាការៈរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតពីក្រពះ(Reflux esophagitis) នៅក្រោយការវះកាត់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីរោគសញ្ញានៅក្នុងដំណាក់កាលស្រួចស្រាវនៃជំងឺរលាកលំពែងរ៉ាំរ៉ៃ:

      ជាទូទៅ លេប1ថ្ងៃ600mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីអាការៈរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតពីក្រពះ(Reflux esophagitis) នៅក្រោយការវះកាត់:

      ជាទូទៅ លេប1ថ្ងៃ300mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ឡើងកន្ទួលក្រហម ស្ងួតក រោគសញ្ញាក្រពះពោះវៀន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនប្រើចំពោះអ្នកជំងឺដែលមានការកំណត់នៅក្នុងការបរិភោគអាហារ ដូចជា ការបង្អត់អាហារ ជាដើម នោះទេ។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃសារធាតុTrypsin, Kallikrein, Plasmin, Thrombin ជាដើម ដើម្បីកាត់បន្ថយសកម្មភាពខុសប្រក្រតីនៃអង់ស៊ីម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp