Calcium polystyrene sulfonate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អរោគសញ្ញានៃការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(Hyperkalemia) ដែលកើតមាននៅក្នុងជំងឺខ្សោយតម្រងនោមស្រួចស្រាវឬរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំម្សៅ:
・ករណីលេប:
មនុស្សពេញវ័យ:ពិសារ1ថ្ងៃ 15~30g (ថ្នាំម្សៅ92.59%ត្រូវនឹង16.2~32.4g ឬ ថ្នាំទឹក20%ត្រូវនឹង75~150g) បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ករណីថ្នាំម្សៅ ពិសារដោយលាយឱសថនេះក្នុងទឹក30~50mLសម្រាប់ការប្រើ1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីបញ្ចូលក្នុងពោះវៀន:
មនុស្សពេញវ័យ:ប្រើ1ដង30g លាយក្នុងទឹកឬសូលុយស្យុងMethylcellulose2% បរិមាណ100mL រួចចាក់បញ្ចូលក្នុងពោះវៀន។ សូលុយស្យុងឱសថគួរមានកំដៅប្រហាក់ប្រហែលនឹងកំដៅក្នុងខ្លួន ហើយក្រោយបញ្ចូលក្នុងពោះវៀន ត្រូវរក្សាស្ថានភាពបែបនោះរយៈពេល30នាទី~1ម៉ោង។ ក៏អាចប្រើសេរ៉ូមគ្លុយកូស5%សម្រាប់ការលាយផងដែរ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានអាការៈស្ទះពោះវៀន។
-
ផលរំខាន
ផលរំខានរួមមាន ទល់លាមក បាត់បង់ចំណង់អាហារ ចង់ក្អួត ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទល់លាមក ឈឺពោះ ក្អួតចង្អោរ បត់ជើងមានឈាម (ស្ទះពោះវៀន ដំបៅពោះវវៀនធំ ធ្លាយពោះវៀន)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទDigitalis (Digoxin ជាដើម) - អាចធ្វើអោយកើតមានអាការៈពុលឱសថDigitalis។
・ឱសថបន្សាបជាតិអាស៊ីតឬឱសថបន្ទន់លាមកដែលមានផ្ទុកសារធាតុអាលុយមីញ៉ូម ម៉ាញ៉េស្យូម ឬ កាល់ស្យូម (Dried aluminium hydroxide gel, Magnesium hydroxide, Precipitated calcium carbonate ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃCalcium polystyrene sulfonateថយចុះ។ ម្យ៉ាងទៀត អាចធ្វើអោយកើតមានរោគសញ្ញានៃការកើនឡើងជាតិបាសក្នុងរាងកាយ(Alkalosis)។
・ឱសថនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត (Levothyroxine ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
នៅពេលចូលដល់ផ្នែកពោះវៀននៃរាងកាយតាមរយៈការលេបតាមមាត់ឬបញ្ចូលតាមទ្វារធំ ឱសថនឹងមិនទទួលការស្រូបចូលទៅក្នុងប្រព័ន្ធឈាមនោះទេ ប៉ុន្តែវានឹងស្ថិតនៅក្នុងពោះវៀន ជាពិសេសផ្នែកColonនៃពោះវៀនធំ ដោយអ៊ីយ៉ុងកាល់ស្យូមដែលមាននៅក្នុងឱសថនេះនឹងផ្លាស់ប្ដូរជាមួយនឹងអ៊ីយ៉ុងប៉ូតាស្យូមដែលមាននៅក្នុងពោះវៀន រួចបញ្ចេញអ៊ីយ៉ុងប៉ូតាស្យូមទាំងនោះទៅតាមលាមក។ ជាលទ្ធផល ការស្រូបប៉ូតាស្យូមពីក្រពះពោះវៀន ក៏ដូចជា កម្រិតប៉ូតាស្យូមក្នុងឈាម ក៏មានការថយចុះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp