Calcium lactate hydrate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បំបាត់អាការៈកន្ត្រាក់នៃសាច់ដុំ(Tetany)ដែលបណ្ដាលមកពីកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។
- បំពេញជាតិកាល់ស្យូមនៅក្នុងជំងឺឆ្អឹងទន់ដែលកើតមាននៅលើស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅដោះកូន
- បំពេញជាតិកាល់ស្យូមនៅក្នុងវ័យលូតលាស់។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង1g 1ថ្ងៃ2~5ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាម។
・អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម។
・អ្នកដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ទល់លាមក កម្រិតកាល់ស្យូមក្នុងឈាមកើនឡើងខ្ពស់ ។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDigoxin, ឱសថDigitoxin ជាដើម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline - អាចធ្វើអោយសកម្មភាពនៃTetracyclineថយចុះ។
・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Ciprofloxacin, Norfloxacin, Tosufloxacin) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើពិនិត្យឃើញឬមានរោគសញ្ញានៃការលើសជាតិកាល់ស្យូមនៅក្នុងឈាម(ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឈឺពោះ ខ្សោយសាច់ដុំ រមាស់ស្បែក ឆាប់ម៉ូរម៉ៅ) ត្រូវផ្អាកការប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
កង្វះកាល់ស្យូមអាចធ្វើអោយប៉ះពាល់ដល់សកម្មភាពនៃប្រព័ន្ធប្រសាទនិងសាច់ដុំ។ ឱសថនេះជាសារធាតុកាល់ស្យូមដែលមានប្រសិទ្ធិភាពបំពេញនូវកម្រិតកាល់ស្យូមដែលកំពុងចុះទាបនៅក្នុងឈាម ក៏ដូចជាមានប្រសិទ្ធិភាពបំបាត់អាការៈផ្សេងៗដែលកើតមានដោយសារកង្វះកាល់ស្យូមផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp