Brinzolamide + Timolol maleate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក (ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក:
នៅក្នុងឱសថ 1mL រួមមាន សារធាតុ Brinzolamide 10mg និង សារធាតុ Timolol 5mg។
បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ2ដង។
-
ហាមប្រើ
・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺហឺត(Bronchial asthma)។
・អ្នកដែលមានអាការៈទងសួតកន្ត្រាក់។
・អ្នកដែលមានជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឹខ្សោយមុខងារបេះដូង(Heart failure)ដែលមិនទាន់គ្រប់គ្រងបានល្អ ឬ មានរោគសញ្ញានៃជីពចរចុះខ្សោយដោយសារបញ្ហាSinus node (Sinus bradycardia) ឬ មានជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូងA-V blockកម្រិតIIនិងIII ឬ មានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
ផ្សាភ្នែក រលាកកញ្ចក់ភ្នែក ជីវ្ហាវិញាណខុសប្រក្រតី។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយបន្តក់ថ្នាំនេះ អាចធ្វើអោយមានអាការៈស្រវាំងភ្នែក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ជាដើម។
-
សកម្មភាពឱសថ
មានសកម្មភាពទប់ស្កាត់អង់ស៊ីមCarbonic anhydraseនិងសកម្មភាពទប់ស្កាត់គ្រឿងទទួលβ មានប្រសិទ្ធិភាពកាត់បន្ថយការផលិតទឹកក្នុងភ្នែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp