Botulinum toxin type A
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញាជ្រួញនៅប្រជុំចិញ្ចើមឬចុងភ្នែក ចំពោះមនុស្សពេញវ័យអាយុក្រោម65ឆ្នាំ
- រោគសញ្ញាកន្ត្រាក់សាច់ដុំត្របកភ្នែក (Blepharospasm)
- រោគសញ្ញាកន្ត្រាក់ផ្នែកមួយចំហៀងនៃមុខ (Hemifacial spasm)
- រោគសញ្ញាSpasmodic torticollis
- រោគសញ្ញាកន្ត្រាក់សាច់ដុំនៃអវៈយវៈលើ
- រោគសញ្ញាកន្ត្រាក់សាច់ដុំនៃអវៈយវៈក្រោម
- រោគសញ្ញាជើងចង្អើតដែលកើតឡើងដោយសារការកន្ត្រាក់សាច់ដុំអវៈយវៈក្រោម ចំពោះកុមារអាយុចាប់ពី2ឆ្នាំឡើងទៅដែលមានជំងឺស្ពឹកដោយសារបញ្ហាខួរក្បាល (Cerebral infantile paralysis)
- ជំងឺបែកញើសច្រើនក្រោមក្លៀក (Primary maschalephidrosis) កម្រិតធ្ងន់ធ្ងរ
- រោគសញ្ញាភ្នែកស្រឡេវ (Strabismus)
- រោគសញ្ញាខូចមុខងារបញ្ចេញសម្លេងដោយសារបញ្ហាកន្ត្រាក់សាច់ដុំ (Spasmodic dysphonia)
- រោគសញ្ញាឈឺបត់ជើងតូចខ្លាំង ឬ នោមញឹក ឬ មិនអាចគ្រប់គ្រងការបត់ជើងតូចបាន នៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB) ករណីការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពឬមិនអាចអនុវត្តបាន
- រោគសញ្ញាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន នៅក្នុងជំងឺប្លោកនោមកើតឡើងដោយសារបញ្ហាសរសៃប្រសាទ (Neurogenic bladder) ករណីការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពឬមិនអាចអនុវត្តបាន។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
ករណីឱសថប្រើចំពោះរោគសញ្ញាជ្រួញនៅប្រជុំចិញ្ចើមឬចុងភ្នែក ចំពោះមនុស្សពេញវ័យអាយុក្រោម65ឆ្នាំ:
・អ្នកដែលមានជំងឺទាក់ទងនឹងបញ្ហានៅផ្នែកភ្ជាប់រវាងសរសៃប្រសាទនិងសាច់ដុំពេញរាងកាយ (ជំងឺមិនអាចបញ្ជាសាច់ដុំកម្រិតធ្ងន់ធ្ងរ(Myasthenia gravis) បណ្ដុំរោគសញ្ញាLambert‐Eaton syndrome ជំងឺAmyotrophic lateral sclerosis (ALS))។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទBotulinum toxinផ្សេងទៀត។
ករណីឱសថប្រើចំពោះរោគសញ្ញាផ្សេងទៀត:
・អ្នកដែលមានជំងឺទាក់ទងនឹងបញ្ហានៅផ្នែកភ្ជាប់រវាងសរសៃប្រសាទនិងសាច់ដុំពេញរាងកាយ (ជំងឺមិនអាចបញ្ជាសាច់ដុំកម្រិតធ្ងន់ធ្ងរ(Myasthenia gravis) បណ្ដុំរោគសញ្ញាLambert‐Eaton syndrome ជំងឺAmyotrophic lateral sclerosis (ALS))។
・អ្នកដែលមានជំងឺSpasmodic torticollis ដោយកំពុងកើតមានរោគសញ្ញាប៉ះពាល់ប្រព័ន្ធដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB) ឬ ជំងឺប្លោកនោមកើតឡើងដោយសារបញ្ហាសរសៃប្រសាទ (Neurogenic bladder) ដោយកំពុងកើតមានជំងឺឆ្លងមេរោគនៅផ្លូវនោមឬកំពុងមានរោគសញ្ញាមិនបញ្ចេញទឹកនោមប៉ុន្តែមិនអនុវត្តការបង្ហូរទឹកនោមជាប្រចាំថ្ងៃ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp