Bortezomib

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីក Multiple myeloma

      - ជំងឺមហារីក Mantle cell lymphoma (MCL)

      - ជំងឺ Primary macroglobulinemia និង ជំងឺមហារីក Lymphoplasmacytic lymphoma។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺមហារីក Multiple myeloma:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1.3mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់ក្នុងសរសៃវ៉ែនឬចាក់ក្រោមស្បែក តាមវិធីAឬវិធីB។ ត្រូវទុកគម្លាតនៃការចាក់ម្ដងៗយ៉ាងហោចណាស់72ម៉ោង។

      - វិធីA : ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត ដោយចាក់2ដងក្នុង1សប្ដាហ៍ រយៈពេល2សប្ដាហ៍ (ថ្ងៃទី1 ទី4 ទី8 និង ទី11) បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល10ថ្ងៃ (ថ្ងៃទី12~ទី21)។ រយៈពេល3សប្ដាហ៍នេះចាត់ទុកថា1វដ្ដ។ បន្តអនុវត្តបែបនេះរហូតដល់វដ្ដទី2ឬរហូតដល់វដ្ដទី8 ហើយចាប់ពីវដ្ដទី3ទៅ(ករណីអនុវត្តដូចខាងលើត្រឹម2វដ្ដ)ឬ ចាប់ពីវដ្ដទី9ទៅ(ករណីអនុវត្តដូចខាងលើដល់9វដ្ដ) ត្រូវប្រើក្នុងកម្រិត1ដងក្នុង1សប្ដាហ៍ រយៈពេល2សប្ដាហ៍(ថ្ងៃទី1 និង ទី8) រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល13ថ្ងៃ (ថ្ងៃទី9~ទី21) រយៈពេល3សប្ដាហ៍នេះចាត់ទុកថា1វដ្ដ ដោយបន្តអនុវត្តបែបនេះរហូតដល់វដ្ដទី18។ នៅក្នុងដំណាក់កាលប្ដូរទៅជាការប្រើ1ដងក្នុង1សប្ដាហ៍ ត្រូវជ្រើសរើសឱសថប្រឆាំងមហារីកអោយបានសមស្រប។

      - វិធីB (ចំពោះករណីជំងឺរើឡើងវិញឬពិបាកព្យាបាលប៉ុណ្ណោះ): ចាក់2ដងក្នុង1សប្ដាហ៍ រយៈពេល2សប្ដាហ៍ (ថ្ងៃទី1 ទី4 ទី8 និង ទី11) បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល10ថ្ងៃ (ថ្ងៃទី12~ទី21)។ រយៈពេល3សប្ដាហ៍នេះចាត់ទុកថា1វដ្ដ។ បន្តអនុវត្តបែបនេះតទៅ។ ករណីប្រើលើសពី8វដ្ដ អាចបន្ដប្រើក្នុងកម្រិតដូចខាងលើ ឬ ប្ដូរទៅជាចាក់1ដងក្នុង1សប្ដាហ៍ រយៈពេល4សប្ដាហ៍ (ថ្ងៃទី1 ទី8 ទី15 និង ទី22) រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល13ថ្ងៃ (ថ្ងៃទី23~ទី35) ដោយរយៈពេល5សប្ដាហ៍នេះចាត់ទុកថា1វដ្ដ ហើយបន្តអនុវត្តបែបនេះតទៅ។

      ・ករណីជំងឺមហារីក Mantle cell lymphoma (MCL):

      ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត ដោយមនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1.3mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់ក្នុងសរសៃវ៉ែន នៅថ្ងៃទី1 ទី4 ទី8 និង ទី11 រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល10ថ្ងៃ(ថ្ងៃទី12~21)។ រយៈពេល3សប្ដាហ៍នេះចាត់ទុកថា1វដ្ដ និងបន្តអនុវត្តរហូតដល់6វដ្ដ (ករណីដែលគេទើបឃើញប្រសិទ្ធិភាពនៅវដ្ដទី6 ត្រូវបន្តអនុវត្តដល់វដ្ដទី8)។ ត្រូវទុកគម្លាតនៃការចាក់ម្ដងៗយ៉ាងហោចណាស់72ម៉ោង។ ប្រសិនបើមានការលំបាកក្នុងការចាក់តាមសរសៃវ៉ែន គេអាចអនុវត្តការចាក់ក្រោមស្បែក។

      ・ករណីជំងឺPrimary macroglobulinemia និង ជំងឺមហារីក Lymphoplasmacytic lymphoma:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 1.3mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់ក្នុងសរសៃវ៉ែនឬចាក់ក្រោមស្បែក នៅថ្ងៃទី1 ទី4 ទី8 និង ទី11 រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល10ថ្ងៃ(ថ្ងៃទី12~21)។ រយៈពេល3សប្ដាហ៍នេះចាត់ទុកថា1វដ្ដ និងបន្តអនុវត្តរហូតតទៅ។ ត្រូវទុកគម្លាតនៃការចាក់ម្ដងៗយ៉ាងហោចណាស់72ម៉ោង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុBortezomib ឬ សារធាតុMannitol ឬ សារធាតុBoron។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺសួតប្រភេទInterstitial lung disease ដែលមានរោគសញ្ញាដំបូង ដូចជា ដកដង្ហើមដង្ហក់ ពិបាកដកដង្ហើម ក្អក ហត់ ជាដើម។ អ្នកជំងឺត្រូវទទួលការពិនិត្យដោយកាំរស្មីអ៊ិចឬCT និង តាមដានរោគសញ្ញា។ ប្រសិនបើមានភាពខុសប្រក្រតី ត្រូវបញ្ឈប់ការប្រើឱសថនេះ រួចធ្វើការព្យាបាលអោយបានសមស្រប។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp