Blonanserin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ដង 4mg 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ រួចបង្កើនកម្រិតបន្តិចម្ដងៗ។ កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ 8~16mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ24mg។
ករណីថ្នាំបិទលើស្បែក:
មនុស្សពេញវ័យ: ប្រើក្នុងកម្រិត1ថ្ងៃ1ដង40mgដោយបិទលើស្បែកនៃផ្នែកទ្រូងឬផ្នែកពោះឬផ្នែកខ្នង និង ផ្លាស់ប្ដូររៀងរាល់24ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 80mg។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។
・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថខាងក្រោម: ឱសថប្រឆាំងមេរោគផ្សិតប្រភេទអាហ្សូល(លើកលែងឱសថប្រើនៅក្រៅរាងកាយ)(ឱសថItraconazole ឱសថMiconazole ឱសថFluconazole ឱសថFosfluconazole ឱសថVoriconazole) ឱសថប្រឆាំងវីរុសហ៊ីវប្រភេទទប់ស្កាត់ប្រូតេអាស(ឱសថRitonavir ឱសថIndinavir ឱសថLopinavir/Ritonavir ឱសថNelfinavir ឱសថSaquinavir ឱសថDarunavir ឱសថAtazanavir ឱសថFosamprenavir ) ឱសថTelaprevir ឱសថCobicistat។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ញ័រដៃ ធ្វើចលនាមិនរហ័សរហួន គេងមិនលក់ឬងងុយគេង អារម្មណ៍មិនស្ងប់ រដូវមិនទៀង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះងាយទទួលឥទ្ធិពលពីអាហារខ្លាំង ដូច្នេះ ត្រូវប្រើឱសថនេះនៅក្រោយបរិភោគអាហារ។
-
សកម្មភាពឱសថ
មានសកម្មភាពទប់ស្កាត់គ្រឿងទទួលដូប៉ាមីន(D2 receptor)ខ្លាំងជាងគ្រឿងទទួលសេរ៉ូតូនីន5-HT2(5-HT2 receptor)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp