Bismuth subnitrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរាករូស។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ2g ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងដណើរការឆ្លងកាត់ក្រពះពោះវៀនលក្ខណៈរ៉ាំរ៉ៃ ឬ មានជំងឺដំបៅក្រពះពោះវៀនកម្រិតធ្ងន់ធ្ងរ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈរាករូសដោយសារបាក់តេរី។

    • ផលរំខាន

      ការកន្ត្រាក់សាច់ដុំ អារម្មណ៍មិនស្ងប់ ឈឺក្បាល ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះរយៈពេលវែង អាចផ្ដល់ផលរំខានប៉ះពាល់ដល់ស្មារតីនិងប្រព័ន្ធសរសៃប្រសាទ ដូច្នេះ គួរកំណត់ការប្រើប្រាស់ត្រឹមប្រមាណ5ថ្ងៃក្នុង1សប្ដាហ៍(20ថ្ងៃក្នុង1ខែ)។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពនៅក្នុងការទប់ស្កាត់សកម្មភាពរបស់បាក់តេរីហេលីកូបាក់តា ភីឡូរី(Helicobacter pylori)ដែលជាមូលហេតុមួយនៃជំងឺដំបៅក្រពះពោះវៀនផងដែរ ដូច្នេះ ឱសថនេះត្រូវបានគេផ្តោតការយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់ជាឱសថព្យាបាលជំងឺដំបៅក្រពះពោះវៀនផងដែរ។

    • សកម្មភាពឱសថ

      កាត់បន្ថយលទ្ធភាពនៃការទទួលការភ្ញោចនៅលើភ្នាសក្រពះ ដើម្បីទប់ស្កាត់ការធ្វើចលនារបស់ពោះវៀន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp