Bisacodyl

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈទល់លាមក។

      - សម្អាតពោះវៀន នៅមុននិងក្រោយពេលធ្វើការវះកាត់ ឬ នៅពេលធ្វើការត្រួតពិនិត្យក្រពះពោះវៀន។

    • កម្រិតប្រើប្រាស់

      ថ្នាំសុលតាមទ្វារធំ:

      មនុស្សពេញវ័យ:ប្រើ1ដង10mg 1ថ្ងៃ1~2ដង សុលតាមទ្វារធំ។

      ទារក:ប្រើ1ដង2mg 1ថ្ងៃ1~2ដង សុលតាមទ្វារធំ។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលសង្ស័យថាមានបណ្ដុំរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ(Acute abdomen)។

      ・អ្នកដែលមានអាការៈទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់។

      ・អ្នកដែលមានអាការៈលាមករឹងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានរបួសដាច់រលាត់នៅទ្វារធំ ឬ មានជំងឺឫសដូងបាតលក្ខណៈដំបៅ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក រលាកថង់លាមក មិនស្រួលក្នុងពោះ ឈឺពោះ ឈឺនៅទ្វារធំ អាការៈស្រដៀវនឹងប្រតិកម្មធ្ងន់ធ្ងរ(សម្ពាធឈាមចុះទាប ទឹកមុខស្លេងស្លាំង បែកញើស ដៃជើងត្រជាក់) ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ករណីប្រើប្រាស់ គួរចៀសវាងប្រើក្នុងបរិមាណច្រើន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើទូទៅចំពោះអាការៈទល់លាមក។

      ・មិនប្រើចំពោះស្ត្រីមានផ្ទៃពោះនោះទេ ព្រោះឱសថនេះមានសកម្មភាពបង្កការកន្ត្រាក់នៃស្បូនផងដែរ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពជម្រុញចលនារបស់ពោះវៀនធំ(ផ្នែកColonនិងផ្នែកRectum(ថង់លាមក)) និង ទប់ស្កាត់ការស្រូបជាតិទឹកចេញពីពោះវៀនធំ(ដោយទប់ស្កាត់គ្រឿងចម្លងNa+, K+-ATPase)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp