Betamethasone sodium phosphate + Fradiomycin sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំក្រមួនលាបក្នុងភ្នែកនិងត្រចៀកច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺដែលមានអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែកដោយសារការឆ្លងបាក់តេរី

      - អាការៈកន្ទួលរមាស់ឬរលាកស្បែកនៅផ្នែកខាងក្រៅនៃត្រចៀក

      - ជំងឺរលាកច្រមុះប្រភេទProgressive gangrenous rhinitis

      - ប្រើនៅក្រោយពេលវះកាត់ផ្នែកត្រចៀកច្រមុះបំពង់ក។

      ករណីថ្នាំបន្តក់ក្នុងភ្នែកនិងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺដែលមានអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែកដោយសារការឆ្លងបាក់តេរី

      - ជំងឺរលាកច្រមុះដោយសាររោគប្រតិម្ម (Allergic rhinitis)

      - ប្រើនៅក្រោយពេលវះកាត់ផ្នែកច្រមុះនិងបំពង់ក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំក្រមួនលាបក្នុងភ្នែកនិងត្រចៀកច្រមុះ:

      នៅក្នុងឱសថនេះ 1g រួមមាន សារធាតុBetamethasone sodium phosphate 1mg និង សារធាតុFradiomycin sulfate 3.5mg។

      ・ចំពោះការប្រើទាក់ទងនឹងភ្នែក: ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប ដោយបន្តក់ឬលាបនៅកន្លែងដែលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ចំពោះការប្រើទាក់ទងនឹងត្រចៀកច្រមុះ: ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប ដោយលាបនៅកន្លែងដែលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំបន្តក់ក្នុងភ្នែកនិងច្រមុះ:

      នៅក្នុងឱសថនេះ 1mL រួមមាន សារធាតុBetamethasone sodium phosphate 1mg និង សារធាតុFradiomycin sulfate 3.5mg។

      ・ចំពោះការប្រើទាក់ទងនឹងភ្នែក: ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង 1ដង1~2តំណក់ បន្តក់នៅក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ・ចំពោះការប្រើទាក់ទងនឹងច្រមុះជាដើម: ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប ដោយបន្តក់ក្នុងច្រមុះ ឬ ប្រើឧបករណ៍Nebulizerឬប្រើTampon។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (មានដូចជាStreptomycin, Kanamycin, Gentamicin, Fradiomycin ជាដើម) ឬ ឱសថBacitracin​។

      ・ការប្រើនៅក្នុងត្រចៀករបស់អ្នកជំងឺដែលមានបញ្ហាធ្លុះក្រដាសត្រចៀក។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់ ៖

      1. អ្នកដែលមានជំងឺរបកស្រទាប់កោសិកានៃកញ្ចក់ភ្នែក(Ectocornea desquamation) ឬ ជំងឺដំបៅនៅកញ្ចក់ភ្នែក(Cornea ulcer)។

      2. អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិតឬជំងឺរបេង។

      3. អ្នកដែលមានជំងឺឆ្លងមេរោគរបេងឬវីរុសនៅច្រមុះឬត្រចៀក។ (ករណីប្រើទៅលើច្រមុះឬត្រចៀក)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp