Betamethasone sodium phosphate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំបន្តក់ភ្នែក: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែក (ជំងឺរលាកត្របកភ្នែក ជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជំងឺUveitisនៅផ្នែកខាងមុខនៃភ្នែក អាការៈរលាកនៅក្រោយពេលវះកាត់)។ ករណីថ្នាំបន្តក់ត្រចៀកឬច្រមុះ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖ - អាការៈរលាកឬអាការៈប្រតិកម្មនៅផ្នែកខាងក្រៅនិងផ្នែកកណ្ដាលនៃត្រចៀក (រួមទាំងEustachian tube) - អាការៈរលាកឬអាការៈប្រតិកម្មនៅផ្នែកខាងលើនៃផ្លូវដង្ហើម (រលាកច្រមុះដោយសាររោគប្រតិម្ម ជាដើម)។ - ប្រើនៅក្រោយពេលវះកាត់។ ករណីថ្នាំចាក់បញ្ចូលក្នុងពោះវៀន: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនមិនរាលដាល និង ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំបន្តក់ភ្នែក (0.01%, 0.1%): ជាទូទៅ ប្រើ1ថ្ងៃ3~4ដង 1ដង1~2តំណក់ បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីថ្នាំបន្តក់ត្រចៀកឬច្រមុះ (0.1%): ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប បន្តក់ក្នុងច្រមុះឬត្រចៀក ឬ ដោយប្រើឧបករណ៍ណេប៊ុឡាយហ្សឺ(Nebuliser)ឬសំឡីTampon ឬចាក់បញ្ចូលទៅក្នុងកន្លែងដែលមានបញ្ហា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីថ្នាំចាក់បញ្ចូលក្នុងពោះវៀន: មនុស្សពេញវ័យ:ប្រើ1ដង1.5~6mg (Betamethasone) ចាក់បញ្ចូលក្នុងចុងពោះវៀនធំ (Rectum)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់ ៖ 1. អ្នកដែលមានជំងឺរបកស្រទាប់កោសិកានៃកញ្ចក់ភ្នែក(Ectocornea desquamation) ឬ ជំងឺដំបៅនៅកញ្ចក់ភ្នែក(Cornea ulcer)។ 2. អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិតឬជំងឺរបេង ឬ ជំងឺភ្នែកមានខ្ទុះ។ 3. អ្នកដែលមានជំងឺឆ្លងមេរោគរបេងឬវីរុសនៅច្រមុះឬត្រចៀក។ (ករណីប្រើទៅលើច្រមុះឬត្រចៀក) 
- 
                    ផលរំខានផលរំខានរួមមាន ក្រហាយក្នុងភ្នែក។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ចង់ក្អួត ឈឺភ្នែក មើលមិនសូវច្បាស់ ឈឺក្បាល (ជំងឺក្លូកូម(Glaucoma)) - ឈឺភ្នែក ចេញទឹកភ្នែក មើលមិនសូវឃើញ (ជំងឺឆ្លងបាក់តេរីឬមេរោគផ្សិតនៅភ្នែក ជំងឺប្រហោងកញ្ចក់ភ្នែក) - មើលមិនសូវឃើញ (ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះញឹកញាប់ ឬ ក្នុងរយៈពេលវែង។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំបន្តក់ភ្នែក:បន្តក់ច្រមុះឬត្រចៀក: ・នៅពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងកុំអោយប៉ះនឹងរោមភ្នែក ច្រមុះឬត្រចៀក ព្រោះអាចនាំអោយឆ្លងមេរោគផ្សេងៗ។ ម្យ៉ាងទៀត គួរប្រើស្បៃឬក្រដាសស្អាតជូតសម្អាតមាត់ដបថ្នាំអោយស្អាតមុននឹងបិទគម្រប។ ករណីថ្នាំចាក់:បញ្ចូលក្នុងពោះវៀន: ・ប្រើនៅក្នុងករណីដែលការកើតមានជំងឺអាចទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
