Betamethasone diproprionate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក ជំងឺPsoriasis ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis) ជំងឺស្បែកក្រហម(Erythroderma) អាការៈប្រតិកម្មទៅនឹងសារធាតុឱសថឬជាតិគីមី សត្វល្អិតខាំ ជំងឺស្នាមក្រហមលើស្បែក(Erythema) ជំងឹអេរីតេម៉ាតូសលើស្បែក(Discoid lupus erythematosus)លក្ខណៈរ៉ាំរ៉ៃ ជំងឺរមាស់ស្បែក ជំងឺPityriasis rosea Gibert ជំងឺLichen planus ជំងឺស្នាមពណ៌ស្វាយលើស្បែក(Primay purpura pigmentosa) ស្លាកស្នាមលក្ខណៈក្រាស់លើស្បែកឬផ្លែ ជំងឺមហារីកស្បែកប្រភេទSarcoidosisនិងប្រភេទGranuloma annulare ជំងឺAmyloidosis ជំងឺPemphigus ជំងឺDuhring's disease ជំងឺមហារីកMalignant lymphoma(រួមទាំងជំងឺMycosis fungoides) ជំងឺជ្រុះសក់ជារង្វង់(Alopecia areata)។
-
កម្រិតប្រើប្រាស់
ថ្នាំលាប (0.064%):
ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ជំងឺឆ្លងបាក់តេរី មេរោគផ្សិត វីរុស ពពួកSpirochaete ប៉ារ៉ាស៊ីត ឬ សត្វល្អិត នៅលើស្បែក។
・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលក្រហម និង មានធ្លុះក្រដាសត្រចៀក។
・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease)
・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។
-
ផលរំខាន
ផលរំខានរួមមាន ស្បែករួញ រលាករន្ធរោម ស្នាមក្រហមលើស្បែក ឡើងកន្ទួលក្រហម រមាស់ ក្រហាយស្បែក រលាកស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺក្បាល ស្រវាំងភ្នែក ឈឺភ្នែក (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរចៀសវាងលាបថ្នាំនេះនៅក្រោមម្សៅផាត់មុខ ឬ ក្រោយពេលកោរពុកមាត់ ជាដើម។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp