Bepridil hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation)លក្ខណៈបន្តឥតដាច់ ករណីមិនអាចប្រើឱសថផ្សេង ឬ ឱសថផ្សេងទៀតគ្មានប្រសិទ្ធិភាព

      ・ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachyarrhythmia) ករណីមិនអាចប្រើឱសថផ្សេង ឬ ឱសថផ្សេងទៀតគ្មានប្រសិទ្ធិភាព

      ・ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺញ័រថតលើនៃបេះដូង(Atrial fibrillation)លក្ខណៈបន្តឥតដាច់:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ100mg បែងចែកជា2ដងក្នុង1ថ្ងៃ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ200mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតីដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachyarrhythmia) និង ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ200mg បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។

      ・អ្នកដែលមានបញ្ហានៃការបញ្ជូនសញ្ញានៅក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺA-V block ឬ ជំងឺSinoatrial block។

      ・អ្នកដែលមានរោគសញ្ញាជីពចរដើរយឺត។

      ・អ្នកដែលមានរោគសញ្ញាQTនៃចង្វាក់បេះដូងអូសបន្លាយ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម: Ritonavir, Saquinavir mesilate, Atazanavir sulfate, Fosamprenavir calcium hydrate, Itraconazole, Telaprevir, Amiodarone hydrochloride(ថ្នាំចាក់), Eliglustat tartrate។

    • ផលរំខាន

      ឱសថប្រភេទនេះមានផលរំខានរួម ដូចជា សម្ពាធឈាមចុះទាប គ្រាប់ឈាមសថយចុះ ប៉ះពាល់មុខងារថ្លើមនិងតម្រងនោម ការស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block) ជីពចរយឺត សម្ពាធឈាមចុះទាប មុខងារបេះដូងចុះខ្សោយ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថប្រភេទដែលអាចប្រើប្រាស់តែម្ដងក្នុង1ថ្ងៃមានការកើនឡើង ដូច្នេះ នៅពេលត្រូវផ្លាស់ប្ដូរប្រភេទថ្នាំ ត្រូវពន្យល់អ្នកជំងឺអោយបានច្បាស់លាស់ ចៀសវាងការយល់ច្រឡំចំពោះចំនួនដងនៃការប្រើប្រាស់ឱសថ។ ម្យ៉ាងទៀត អាការៈរមួយលក្រពើ ក៏អាចជាផលរំខាននៃការប្រើប្រាស់ឱសថប្រភេទនេះដែរ។

      ・ប្រើនៅក្នុងការគ្រប់គ្រងអាការៈចង្វាក់បេះដូងកើនឡើងទាក់ទងនឹងផ្នែកខាងលើនៃថតក្រោមរបស់បេះដូង(Supraventricular tachycardia) និង អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)។

      ・មិនប្រើចំពោះការព្យាបាលអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតមាននៅក្នុងរោគសញ្ញាWPWនោះទេ។

    • សកម្មភាពឱសថ

      ・នៅពេលអ៊ីយ៉ុងកាល់ស្យូម(Ca2+)ហូរចូលក្នុងកោសិកា វាធ្វើអោយសាច់ដុំរលោងនៅសរសៃឈាមនិងសាច់ដុំបេះដូងចាប់ផ្ដើមកន្ត្រាក់។ ឱសថនេះបង្អាក់ដំណើរការហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមនេះ ដូច្នេះ វាមានប្រសិទ្ធិភាពទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំបេះដូង។

      ・មានសកម្មភាពទៅលើSinus nodeនិងAV node ដោយទប់ស្កាត់ការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp