Benidipine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង2~4mg ក្រោយអាហារពេលព្រឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង8mg។ ករណីជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ធ្ងរ អាចលេប1ថ្ងៃ1ដង4~8mg ក្រោយអាហារពេលព្រឹក។
・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris):
មនុស្សពេញវ័យ:លេប1ដង4mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ឱសថប្រភេទនេះមានផលរំខានរួម ដូចជា សម្ពាធឈាមចុះទាប គ្រាប់ឈាមសថយចុះ ប៉ះពាល់មុខងារថ្លើមនិងតម្រងនោម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថប្រភេទដែលអាចប្រើប្រាស់តែម្ដងក្នុង1ថ្ងៃមានការកើនឡើង ដូច្នេះ នៅពេលត្រូវផ្លាស់ប្ដូរប្រភេទថ្នាំ ត្រូវពន្យល់អ្នកជំងឺអោយបានច្បាស់លាស់ ចៀសវាងការយល់ច្រឡំចំពោះចំនួនដងនៃការប្រើប្រាស់ឱសថ។ ម្យ៉ាងទៀត អាការៈរមួយលក្រពើ ក៏អាចជាផលរំខាននៃការប្រើប្រាស់ឱសថប្រភេទនេះដែរ។
-
សកម្មភាពឱសថ
នៅពេលអ៊ីយ៉ុងកាល់ស្យូម(Ca2+)ហូរចូលក្នុងកោសិកា វាធ្វើអោយសាច់ដុំរលោងនៅសរសៃឈាមនិងសាច់ដុំបេះដូងចាប់ផ្ដើមកន្ត្រាក់។ ឱសថនេះបង្អាក់ដំណើរការហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមនេះ ដូច្នេះ វាមានប្រសិទ្ធិភាពទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំបេះដូង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp