Bendazac
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈដំបៅដោយសារគេងមិនប្តូរឥរិយាបថរយៈពេលយូរ (Bedsore)
- អាការៈដំបៅដោយសាររលាកកំដៅ
- អាការៈដំបៅដោយសារវិទ្យុសកម្ម
- អាការៈរលាកស្បែកតាមរយៈការប៉ះពាល់ (Contact dermatitis)
- អាការៈកន្ទួលរមាស់លក្ខណៈស្រួចស្រាវ
- អាការៈកន្ទួលរមាស់លក្ខណៈរ៉ាំរ៉ៃ
- អាការៈរលាកស្បែកអាតូភី (Atopic dermatitis)
- ជំងឺPsoriasis vulgaris
- អាការៈកន្ទួលរមាស់ដែលកើតចំពោះទារក
- ជំងឺរើមហ្សូស្ទើ(Herpes zoster)។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (3%):
・ករណីប្រើចំពោះអាការៈដំបៅ:
ប្រើ1ថ្ងៃច្រើនដង លាបលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។ អាចអនុវត្តវិធីគ្របពីលើ 1ថ្ងៃ 1~2ដង ទៅតាមការចាំបាច់។
・ករណីប្រើចំពោះអាការៈរលាក:
ប្រើ1ថ្ងៃច្រើនដង លាបលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។ អាចអនុវត្តវិធីរុំជិទ(ODT) ឬ លាបឱសថស្តេរ៉ូអ៊ីត ទៅតាមរោគសញ្ញា។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp