Beclometasone dipropionate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma)។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម(Allergic rhinitis) និង ជំងឺរលាកច្រមុះទាក់ទងនឹងសរសៃប្រសាទអូតូណូមិច(Vasomotor rhinitis)។

      ករណីថ្នាំបាញ់ក្នុងមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកក្នុងមាត់ពិបាកព្យាបាល ដែលមានអាការៈរលាត់ឬដំបៅ។

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺប្រភេទរលាកឬកន្ទួលរមាស់លើស្បែក ជំងឺប្រភេទរមាស់ស្បែក សត្វល្អិតខាំ រលាកភ្លើង ជំងឺPsoriasis ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis) ជំងឺLichen planus ជំងឺអេរីតេម៉ាតូសទម្រង់ជារង្វង់(Discoid Lupus erythematosus)លក្ខណៈរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំស្រូបតាមមាត់:

      - មនុស្សពេញវ័យ:ប្រើ1ដង 100μg 1ថ្ងៃ2ដង បាញ់ក្នុងមាត់ដើម្បីស្រូប។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 800μg។

      - កុមារ:ប្រើ1ដង 50μg 1ថ្ងៃ2ដង បាញ់ក្នុងមាត់ដើម្បីស្រូប។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 200μg។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      នៅមុនពេលប្រើឱសថនេះ ត្រូវហិះច្រមុះចេញ រួចដកដង្ហើមចេញចូលអោយបានគ្រប់គ្រាន់។ នៅពេលប្រើឱសថនេះ ត្រូវប្រើចំពោះរន្ធច្រមុះម្ដងម្ខាងដោយខ្ទប់រន្ធច្រមុះម្ខាងទៀត ហើយបាញ់បញ្ចេញសារធាតុឱសថស្របពេលនឹងចលនាស្រូបដង្ហើមចូលតាមរន្ធច្រមុះ។

      ・ករណីទម្រង់ជាទឹកបាញ់ក្នុងច្រមុះ(50μg):

      - មនុស្សពេញវ័យ:ប្រើ1ដង100μg 1ថ្ងៃ4ដង បាញ់ក្នុងរន្ធច្រមុះដើម្បីស្រូបតាមដង្ហើមចូល។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1600μg។ ក្រោយរោគសញ្ញាធូរស្បើយ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      - កុមារ:ប្រើ1ដង100μg 1ថ្ងៃ2ដង បាញ់ក្នុងរន្ធច្រមុះដើម្បីស្រូបតាមដង្ហើមចូល។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ800μg។ ក្រោយរោគសញ្ញាធូរស្បើយ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីទម្រង់ជាថ្នាំកាប់ស៊ុលប្រើបាញ់ក្នុងច្រមុះ(50μg):

      ជាទូទៅ ប្រើ1ដង50μg 1ថ្ងៃ2ដង ពេលព្រឹកក្រោកពីគេង និង ពេលយប់មុនពេលចូលគេង ដោយប្រើជាមួយឧបករណ៍សម្រាប់បាញ់ក្នុងច្រមុះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីទម្រង់ជាថ្នាំម្សៅសម្រាប់បាញ់ក្នុងច្រមុះ(25μg):

      ជាទូទៅ ប្រើ1ដង25μg 1ថ្ងៃ2ដង ពេលព្រឹកក្រោកពីគេង និង ពេលយប់មុនពេលចូលគេង ដោយបាញ់ក្នុងច្រមុះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំបាញ់ក្នុងមាត់:

      ទម្រង់ជាកាប់ស៊ុល:ជាទូទៅ ប្រើ1ដង50μg 1ថ្ងៃ2~3ដង ដោយប្រើឧបករណ៍ដែលផលិតសម្រាប់ប្រើជាមួយឱសថនេះ ដើម្បីបាញ់សព្វក្នុងមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំលាបលើស្បែក (0.025%):

      ប្រើ1ថ្ងៃច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។

    • ហាមប្រើ

      ករណីថ្នាំស្រូបតាមមាត់ និង ថ្នាំបន្តក់ឬបាញ់ក្នុងច្រមុះ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺបណ្ដាលមកពីមេរោគផ្សិតពេញខ្លួន។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺបង្កដោយមេរោគរបេង។

      ករណីថ្នាំបាញ់ក្នុងមាត់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺឆ្លងមេរោគនៅក្នុងមាត់។

      ករណីថ្នាំលាបលើស្បែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ជំងឺឆ្លងបាក់តេរី មេរោគផ្សិត វីរុស នៅលើស្បែក។

      ・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលរមាស់ និង មានធ្លុះក្រដាសត្រចៀក។

      ・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease)។

      ・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។

    • ផលរំខាន

      ករណីថ្នាំស្រូបតាមមាត់:

      ផលរំខានរួមមាន ឈាមច្រមុះ ក្អក ចង់ក្អួត រោគសញ្ញានៅបំពង់ក(ឈឺ មិនស្រួលក្នុងបំពង់ក ក្រហម) កន្ទាលត្រអាក ស្នាមក្រហមលើស្បែក រមាស់ស្បែក ហើម សម្លេងស្អក។ល។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ផលរំខានរួមមាន កន្ទាលត្រអាក ស្នាមក្រហមលើស្បែក រមាស់ស្បែក ហើម រោគសញ្ញានៅច្រមុះ(ក្រហាយ រមាស់ ស្ងួត អារម្មណ៍មិនស្រួល) ឈាមច្រមុះ ឆ្លងមេរោគនៅច្រមុះឬមាត់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ភ្នែកមើលឃើញរាងរង្វង់ក្រោយសម្លឹងទៅពន្លឺដែលភ្លឺ ចាំងភ្នែក ឈឺភ្នែកខ្លាំង (សម្ពាធភ្នែកកើនឡើង ជំងឺក្លូកូម(Glaucoma))។

      ករណីថ្នាំបាញ់ក្នុងមាត់:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក រមាស់ស្បែក ហើម ឆ្លងមេរោគផ្សិតកង់ឌីដាសក្នុងមាត់(Candidiasis) មិនស្រួលក្នុងពោះ ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំស្រូបតាមមាត់ ថ្នាំបន្តក់ឬបាញ់ក្នុងច្រមុះ និង ថ្នាំបាញ់ក្នុងមាត់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំស្រូបតាមមាត់:

      ・ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺតបន្តិចម្ដងៗក្នុងរយៈពេលវែង ដោយវានឹងបំបាត់អាការៈរលាកនៅផ្លូវដង្ហើម ប៉ុន្តែ វានឹងមិនបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ដូច្នេះ ការប្រើឱសថនេះនៅពេលរោគសញ្ញាហឺតរើឡើងនឹងមិនបង្ហាញប្រសិទ្ធិភាពកាត់បន្ថយអាការៈនោះទេ។

      ករណីថ្នាំបាញ់ក្នុងមាត់:

      ・ឱសថនេះមានទម្រង់ជាកាប់ស៊ុល ដូច្នេះ ត្រូវប្រើឧបករណ៍ពិសេស(Pubriser®)ដែលប្រើជាមួយនឹងកាប់ស៊ុលនេះដើម្បីបាញ់ចេញជាសារធាតុម្សៅ ចូលទៅផ្នែកដែលមានរបួសនៅក្នុងមាត់។

    • សកម្មភាពឱសថ

      ឱសថនេះជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor) និងមានប្រសិទ្ធិភាពបំបាត់អាការៈរលាក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp