Batroxobin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・កាត់បន្ថយអាការៈឈឺចាប់ ត្រជាក់ ឬ កើតមានដំបៅ ជាដើម ដែលបណ្ដាលមកពីជំងឺស្ទះសរសៃឈាមអាកទែររ៉ាំរ៉ៃ(Chronic arterial occlusive disease) (រួមមានដូចជា ជំងឺBurger's disease ជំងឺរឹងសរសៃឈាមអាកទែរលក្ខណៈស្ទះ)
・កាត់បន្ថយរោគសញ្ញានៃផលប៉ះពាល់សរសៃប្រសាទតាមអវៈយវៈ នៅក្នុងជំងឺញ័ររណ្ដំ (Vibration diseaseឬWhite finger disease)
・បង្កើនសមត្ថភាពស្ដាប់លឺនិងកាត់បន្ថយរោគសញ្ញាផ្សេងៗទៀតនៅក្នុងជំងឺថ្លង់ដែលកើតឡើងភ្លាមៗ(Sudden deafness)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 10 ខ្នាត(BU) ដោយលាយនៅក្នុងទឹកសេរ៉ូម រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេលចាប់ពី1ម៉ោងឡើងទៅ រៀងរាល់2ថ្ងៃម្ដង។ រយៈពេលនៃការប្រើឱសថនេះគឺ6សប្ដាហ៍ឬតិចជាងនេះ។ ត្រូវប្រើក្នុងកម្រិត 20 BU នៅលើកដំបូង ក្នុងករណីដូចខាងក្រោម:
- កំហាប់ហ្វីប្រ៊ីណូជិន(Fibrinogen)ក្នុងឈាមមុនការព្យាបាល មានកម្រិត 400mg/dLឡើងទៅ
- ត្រូវការប្រសិទ្ធភាពឆាប់រហ័សចំពោះជំងឺថ្លង់ដែលកើតឡើងភ្លាមៗ(Sudden deafness)។
-
ហាមប្រើ
・អ្នកដែលកំពុងមានរោគសញ្ញាហូរឈាម (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារចំនួនប្លាកែតថយចុះ(Thrombocytopenic purpura) ស្ថានភាពងាយហូរឈាមដោយសារបញ្ហាសរសៃឈាម ជំងឺទាក់ទងនឹងកំណកឈាមដូចជាជំងឺឈាមក្រកកជាដើម អំឡុងពេលកំពុងមករដូវ ពេលវះកាត់ ជំងឺដំបៅក្រពះពោះវៀន អាការៈហូរឈាមនៅផ្លូវនោម កំហាកមានឈាម ស្ត្រីដែលទើបតែសម្រាលកូនឬរលូតកូននិងមានអាការៈហូរឈាមនៅប្រដាប់ភេទ និង អ្នកដែលសង្ស័យថាមានហូរឈាមក្នុងក្បាល ជាដើម)។
・អ្នកទើបទទួលការវះកាត់ហើយភ្លាមៗ។
・អ្នកដែលអាចកើតមានរោគសញ្ញាហូរឈាម (ជំងឺមហារីកនៅសរីរាង្គខាងក្នុង ជំងឺរលាកផ្នែកDiverticulumនៃក្រពះពោះវៀន ជំងឺរលាកពោះវៀនធំ ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis)លក្ខណៈស្រួចស្រាវ ជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជាដើម)។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ALTនិងASTកើនឡើង ហូរឈាម។
-
ការប្រុងប្រយ័ត្នជាពិសេស
・គេក៏ប្រើនៅក្នុងការព្យាបាលអាការៈពិបាកស្ដាប់លឺដែលកើតឡើងភ្លាមៗផងដែរ។
・ប្រសិនបើកំហាប់ក្នុងឈាមនៃហ្វីប្រ៊ីនមិនថយចុះនោះទេ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
បន្ថយកំហាប់ក្នុងឈាមនៃហ្វីប្រ៊ីនណូជេន (Fibrinogen)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp