B1 + B6 + B12
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- អន្តរប្រតិកម្ម
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បំពេញតម្រូវការវីតាមីនបេ1(Benfotiamine) បេ6(Pyridoxine hydrochloride) បេ12(Cyanocobalamin)នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺដែលធ្វើអោយរាងកាយអស់ថាមពលច្រើន ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន។ល។
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនទាំងនេះនៅក្នុងរាងកាយ រួមមាន ៖ អាការៈឈឺតាមសរសៃប្រសាទ ឈឺសាច់ដុំនិងសន្លាក់ អាការៈរលាកនិងស្ពឹកនៅតាមសរសៃប្រសាទអវៈយវៈ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន:Benfotiamine 69.15mg, Pyridoxine hydrochloride 50mg និង Cyanocobalamin 500μg។
មនុស្សពេញវ័យ:លេប1ថ្ងៃ 1~2គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
ក្នុងឱសថ1អំពូលរួមមាន:Thiamine disulphide phosphate 107.13mg, Pyridoxine hydrochloride 100mg និង Cyanocobalamin 1mg។
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 1អំពូល លាយជាមួយសេរ៉ូមគ្លុយកូស ឬ សេរ៉ូមប្រៃ ឬ ទឹកសម្រាប់លាយថ្នាំចាក់ 20mL ចាក់តាមសរសៃវ៉ែន ឬ ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឡើងកន្ទួលក្រហមលើស្បែក សម្ពាធឈាមធ្លាក់ចុះ ឈឺទ្រូង ពិបាកដកដងហើម (អាការៈដូចទៅនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។ (ករណីថ្នាំចាក់:)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថLevodopa - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។
-
សកម្មភាពឱសថ
ឱសថនេះ រួមមាន វីតាមីនបេ1(Benfotiamine) បេ6(Pyridoxine hydrochloride) និង បេ12(Cyanocobalamin) ដែលមានតួនាទីជាកូអង់ស៊ីម(Coenzyme)ចូលរួមនៅក្នុងប្រតិកម្មផ្សេងៗនៃរាងកាយ ជាពិសេសប្រតិកម្មទាក់ទងនឹងមុខងារនៃប្រព័ន្ធសរសៃប្រសាទ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp