β-Galactosidase (Penicillium/Aspergillus)
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・អាការៈមិនរំលាយអាហាររបស់ទារកដែលបណ្ដាលមកពីការមិនអាចបំបែកសារធាតុឡាក់តូសបាន (Lactose intolerance) ដែលគ្មានជំងឺផ្សេងជាមូលហេតុ ឬ ដោយសារជំងឺមួយចំនួន រួមមាន រោគសញ្ញារាករូសតែម្យ៉ាងដែលកើតចំពោះទារក(Monosymptomatic Diarrhea) អាការៈមិនរំលាយអាហារលក្ខណៈស្រួចស្រាវ អាការៈរាករូសដោយសារផ្ដាសាយ អាការៈរាករូសរ៉ាំរ៉ៃ និង អាការៈរាករូសដែលកើតចំពោះទារកកើតមិនគ្រប់ខែឬទារកទើបកើត។
・អាការៈរាករូសជាដើមដែលបណ្ដាលមកពីការមិនអាចបំបែកសារធាតុឡាក់តូសបាន ចំពោះអ្នកជំងឺដែលទទួលការបញ្ចូលសារធាតុចិញ្ចឹមតាមបំពង់ឬអ្នកជំងឺដែលទទួលទានអាហាររាវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីអាការៈមិនរំលាយអាហាររបស់ទារកដែលបណ្ដាលមកពីការមិនអាចបំបែកសារធាតុឡាក់តូសបាន (Lactose intolerance):
ទារក:ប្រើក្នុងកម្រិត1ដង0.125~0.25g (ថ្នាំម្សៅ50%ត្រូវនឹង0.25~0.5g) ដោយលាយឱសថនេះនៅក្នុងទឹកធម្មតាឬទឹកក្ដៅឧណ្ហៗ(មិនលើសពី50℃)បរិមាណបន្តិចបន្តួច រួចផ្ដល់អោយទារកនៅពេលបំបៅដោះ។
・ករណីអាការៈរាករូសជាដើមដែលបណ្ដាលមកពីការមិនអាចបំបែកសារធាតុឡាក់តូសបាន ចំពោះអ្នកជំងឺដែលទទួលការបញ្ចូលសារធាតុចិញ្ចឹមតាមបំពង់ឬអ្នកជំងឺដែលទទួលទានអាហាររាវ:
ជាទូទៅ ប្រើក្នុងកម្រិត0.5g (ថ្នាំម្សៅ50%ត្រូវនឹង1g)ចំពោះបរិមាណសារធាតុឡាក់តូស(Lactose)10gដែលត្រូវបរិភោគ ដោយផ្ដល់អោយអ្នកជំងឺរួមជាមួយនឹងអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់បានទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ទល់លាមក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយពេលប្រើ ប្រសិនបើចំនួនដងនៃការបន្ទោរបង់នៅមិនថយចុះ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
មានសកម្មភាពបំបែកឡាក់តូស ដើម្បីកាត់បន្ថយអាការៈរាករូសឬមិនរំលាយអាហារ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp