Aztreonam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកបង្ហួរនោម ជំងឺរលាកបំពង់កស្បូន ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរមានខ្ទុះ ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែន ឬ ព្យួរសេរ៉ូមតាមសរសៃវ៉ែន ឬ ចាក់ក្នុងសាច់ដុំ។ ករណីជំងឺឆ្លងបាក់តេរីGonorrheaនិងជំងឺរលាកបំពង់កស្បូន(Cervicitis) ប្រើ1ថ្ងៃ1ដង1~2g ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីពិបាកព្យាបាលឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ4g បែងចែកជា2~4ដងក្នុង1ថ្ងៃ។

      - កុមារ:ប្រើ1ថ្ងៃ40~80mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីពិបាកព្យាបាលឬរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ150mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ។

      - ទារកទើបកើត និង ទារកកើតមិនគ្រប់ខែ:ប្រើ1ដង20mg/kg ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចំពោះទារកចាប់ពីពេលកើតរហូតដល់អាយុ3ថ្ងៃ ប្រើ1ថ្ងៃ2ដង ហើយចំពោះទារកអាយុចាប់ពី4ថ្ងៃឡើងទៅ ប្រើ1ថ្ងៃ2~3ដង។

      ករណីចាក់តាមសរសៃវ៉ែន:លាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ ឬ សេរ៉ូមប្រៃ ឬ សូលុយស្យុងគ្លុយកូស 20mL សម្រាប់ឱសថ1g។

      ករណីព្យួរសេរ៉ូំម:លាយនៅក្នុងសូលុយស្យុងស្ករ អេឡិចត្រូឡាយ ឬ អាស៊ីតអាមីនេជាដើម។

      ករណីចាក់ក្នុងសាច់ដុំ:លាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ ឬ សេរ៉ូមប្រៃ 3mL សម្រាប់ឱសថ1g។

    • ហាមប្រើ

      ・អ្នកដែលកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp