Azilsartan
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 40mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
-
ផលរំខាន
ឈឺក្បាល វិលមុខ ក្ដៅមុខ ចង់ក្អួត ឡើងកន្ទួលក្រហម ជំងឺរលាយសាច់ដុំ(Rhabdomyolysis) កម្រិតKកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមមានលក្ខណៈខ្សោយជាងឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) ប៉ុន្តែ មិនចាំបាច់បារម្ភអំពីផលរំខានបង្កជាអាការៈក្អកស្ងួត។
・ត្រូវការរយៈពេលប្រហែល1ខែដើម្បីដឹងអំពីប្រសិទ្ធិភាព។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលរបស់សារធាតុAngiotensin II (AT1 Receptor) ដើម្បីទប់ស្កាត់សារធាតុនេះមិនអោយភ្ជាប់និងភ្ញោចគ្រឿងទទួលដើម្បីដំណើរការមុខងារបង្កើនសម្ពាធឈាមនៅក្នុងរាងកាយបាន(ការកន្ត្រាក់ធ្វើអោយសរសៃឈាមរួមតូច ជាដើម)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp