Azelnidipine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង8~16mg ក្រោយអាហារពេលព្រឹក ដោយចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង8mgឬតិចជាងនេះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ16mg។
-
ហាមប្រើ
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថខាងក្រោម: ឱសថប្រឆាំងមេរោគផ្សិតប្រភេទអាហ្សូល(ឱសថItraconazole ឱសថMiconazole ឱសថFluconazole ឱសថFosfluconazole ឱសថVoriconazole) ឱសថប្រឆាំងវីរុសហ៊ីវប្រភេទទប់ស្កាត់ប្រូតេអាស(ឱសថដែលមានផ្ទុកRitonavir ឱសថSaquinavir ឱសថIndinavir ឱសថNelfinavir ឱសថAtazanavir ឱសថFosamprenavir ឱសថដែលមានផ្ទុកDarunavir) ឱសថដែលមានផ្ទុកCobicistat ឱសថOmbitasvir/Paritaprevir/Ritonavir។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះទទួលប្រតិកម្មចម្បងពីថ្លើម ដូច្នេះ គេងាយប្រើចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោម។
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure) ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូង។
・ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានជំងឺខ្សោយបេះដូង ឬ អ្នកដែលកំពុងស្ថិតក្នុងដំណាក់កាលស្រួចស្រាវនៃអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល។
-
សកម្មភាពឱសថ
ទប់ស្កាត់ការហូរចូលនៃកាល់ស្យូម(Ca)ទៅក្នុងកោសិកាសាច់ដុំរលោងនៃសរសៃឈាម ដើម្បីពង្រីកសរសៃឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp