Azelastine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma) ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរលាកស្បែកអាតូភី(Atopic dermatitis) ជំងឺរមាស់ស្បែក។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ជំងឺហឺត(Bronchial asthma):
លេប1ដង2mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរលាកស្បែកអាតូភី(Atopic dermatitis) ជំងឺរមាស់ស្បែក:
លេប1ដង1mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ងងុយគេង អស់កម្លាំង ស្ងួតក ក្អួតចង្អោរ អារម្មណ៍ល្វីងក្នុងមាត់ ជីវ្ហាវិញាណមានបញ្ហា ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញChemical mediatorsដែលជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។ Chemical mediators រួមមាន សារធាតុហ៊ីស្តាមីន(Histamine) សារធាតុLeukotriene ជាដើម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីនទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp