Atorvastatin calcium hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម រួមទាំង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺលើសកម្រិតកូឡេស្តេរ៉ូលក្នុងឈាម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ20mg។

      ・ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ40mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺធ្វើអោយមុខងារថ្លើមចុះខ្សោយ រួមមាន ៖ ជំងឺរលាកថ្លើមស្រួចស្រាវ ជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលកំពុងបង្ហាញរោគសញ្ញា ជំងឺក្រិនថ្លើម ជំងឺមហារីកថ្លើម ជំងឺខាន់លឿង។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម ៖ ឱសថTelaprevir, ឱសថOmbitasvir/Paritaprevir/Ritonavir, ឱសថGlecaprevir/Pibrentasvir។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទFibrates (Bezafibrateជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។

    • ផលរំខាន

      ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ រមាស់ស្បែក ស្ពឹកម្រាមដៃ គេងមិនលក់ រាករូសឬទល់លាមក ក្រហាយទ្រូង ឈឺក្បាល អស់កម្លាំង។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺសាច់ដុំ គ្មានកម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis) ជំងឺទាក់ទងនឹងសាច់ដុំ(Myopathy))

      - រួយខ្លួន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោស្បែកនៅដៃនិងជើង ឈឺបំពង់ក ឈឺក្បាល ធ្ងន់ក្បាល អស់កម្លាំង (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជំងឺAgranulocytosis ជាដើម)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ជាដើម)

      - ស្ងួតក ផឹកទឹកច្រើន នោមច្រើន ឆាប់ហត់ (រោគសញ្ញានៃជាតិស្ករក្នុងឈាមកើនឡើង ជំងឺទឹកនោមផ្អែម)

      - ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ហើមត្របកភ្នែកនិងបបូរមាត់ ហើមនៅអណ្ដាតនិងបំពង់ក ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))។

    • អន្តរប្រតិកម្ម

      ・ឱសថTelaprevir, ឱសថOmbitasvir/Paritaprevir/Ritonavir, ឱសថGlecaprevir/Pibrentasvir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAtorvastatinកើនឡើងខ្ពស់ បង្កជាផលរំខានធ្ងន់ធ្ងរ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះខ្លាញ់ក្នុងឈាមប្រភេទFibrates (Bezafibrateជាដើម), ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធភាពស៊ាំ(Ciclosporinជាដើម), ឱសថNicotinic acid, ឱសថErythromycin, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Itraconazoleជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោមនិងបង្កអោយកើតមានជំងឺរលាយសាច់ដុំ(Rhabdomyolysis)។

      ・ឱសថClarithromycin, ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Nelfinavirជាដើម), ឱសថGrazoprevir, ក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAtorvastatinកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថEfavirenz, ឱសថRifampicin, ឱសថBexarotene, ឱសថColestyramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAtorvastatinថយចុះ។

      ・ឱសថDigoxin, ឱសថNorethindrone/Ethinylestradiol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ស្របពេលជាមួយនឹងការប្រើប្រាស់ឱសថនេះ ព្រមទាំងគួរកាត់បន្ថយការជក់បារីនិងព្យាបាលជំងឺលើសសម្ពាធឈាមផងដែរ ដើម្បីបង្ការការកើតមានជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូង។

      ・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・បច្ចុប្បន្ននេះ ឱសថស្តាទីនជាឱសថដែលមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលខ្លាំងជាងគេ។ សម្រាប់អ្នកដែលឆាប់ អាចដឹងប្រសិទ្ធិភាពក្រោយប្រើអស់រយៈពេល1សប្ដាហ៍ ប៉ុន្តែ ភាគច្រើនគេអាចដឹងពីប្រសិទ្ធិភាពឱសថនេះក្រោយរយៈពេល4~8សប្ដាហ៍។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមHMG-CoA reductaseដែលជាអង់ស៊ីមមានតួនាទីនៅក្នុងការសំយោគសារធាតុកូឡេស្តេរ៉ូលនៅក្នុងថ្លើមនិងពោះវៀនតូច។ ម្យ៉ាងទៀត ដោយសារបរិមាណកូឡេស្តេរ៉ូលនៅក្នុងថ្លើមថយចុះ ធ្វើអោយសកម្មភាពនៃគ្រឿងទទួលLDLកើនឡើង ដើម្បីបង្កើនការស្រូបសារធាតុកូឡេស្តេរ៉ូលដែលភ្ជាប់ជាមួយម៉ូលេគុលLDL (LDL-Cholesterolឬកូឡេស្តេរ៉ូលអាក្រក់)ពីក្នុងឈាមចូលទៅក្នុងថ្លើម។ ជាលទ្ធផល ឱសថនេះអាចបញ្ចុះកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាមបានយ៉ាងឆាប់រហ័ស។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp