Aspoxicillin hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្ដាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងមេរោគពីរបួសខាងក្រៅឬការរលាកឬការវះកាត់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកចង្កា។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・មនុស្សពេញវ័យ:ប្រើ1ថ្ងៃ2~4g បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ8g បញ្ចូលដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・កុមារ:ប្រើ1ថ្ងៃ40~80mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ160mg/kg បញ្ចូលដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis (IM)។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក បញ្ហាស្បែក ប៉ះពាល់មុខងារថ្លើមនិងប្រមាត់ គ្រាប់ឈាមសថយចុះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ អារម្មណ៍មិនស្រួលក្នុងខ្លួន អារម្មណ៍ខុសប្រក្រតីក្នុងមាត់ វិលមុខ ហ៊ឹងត្រចៀក បែកញើស ទងសួតកន្ត្រាក់ មុខក្រហម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ)
- គ្រាប់ឈាមគ្រប់ប្រភេទថយចុះ ជំងឺខ្វះឈាមប្រភេទបែកគ្រាប់ឈាម (Hemolytic anemia)
- ឈឺពោះ រាករូសច្រើនលើក ក្ដៅខ្លួន (ជំងឺរលាកពោះរៀនធំធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- អស់កម្លាំង មិនឃ្លានអាហារ ស្បែកឬភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ឬ អាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពសំយោគPeptidoglycanដែលជាធាតុផ្សំសំខាន់នៃភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។ ឱសថនេះមិនសូវទ្រាំទ្របាននឹងអង់ស៊ីមβ-lactamaseនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp