Arsenic trioxide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទPromyelocytic leukemiaលក្ខណៈស្រួចស្រាវ ដែលរើឡើងវិញឬពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ ប្រើឱសថនេះក្នុងកម្រិត 0.15mg/kg ដោយលាយជាមួយនឹងសូលុយស្យុងគ្លុយកូស5%ឬសូលុយស្យុងអំបិល(Saline) ដើម្បីទទួលបានសូលុយស្យុងចុងក្រោយបរិមាណ100~250mL រួចបញ្ចូលតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង ទៅតាមករណីដូចខាងក្រោម៖

      ・ករណីការព្យាបាលដើម្បីជម្រុញស្ថានភាពជំងឹអោយឈានចូលដំណាក់កាលធូរស្រាល (Remission induction therapy): ប្រើក្នុងកម្រិតខាងលើ 1ថ្ងៃ1ដង រហូតដល់ស្ថានភាពនៃខួរឆ្អឹងមានភាពធូរស្រាល។ ចំនួនដងសរុបនៃការអនុវត្ត មិនត្រូវលើសពី60ដងនោះទេ។

      ・ករណីការព្យាបាលក្រោយឈានចូលដំណាក់កាលធូរស្រាល (Post-remission therapy): នៅពេលស្ថានភាពជំងឺបានឈានចូលដំណាក់កាលធូរស្រាលហើយ ត្រូវចាប់ផ្ដើមការព្យាបាលបន្ទាប់នៅ3~6សប្ដាហ៍ក្រោយបញ្ចប់ការព្យាបាលសម្រាប់Remission induction therapyខាងលើ ដោយប្រើក្នុងកម្រិតដូចខាងលើ 1ថ្ងៃ1ដង សរុបចំនួន25ដងក្នុងរយៈពេល5សប្ដាហ៍។

      ប្រសិនបើក្នុងពេលបញ្ចូលឱសថ អ្នកជំងឹមានអាការៈសម្ពាធឈាមចុះទាប វិលមុខ មុខក្រហម ឈឺក្បាលជាដើម អាចពន្យាររយៈពេលពេលព្យួរសេរ៉ូមរហូតដល់4ម៉ោង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារសារធាតុអាសេនិច(Arsenic, As)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមស ជាពិសេស APL ហើយត្រូវតែជាមន្ទីរព្យាបាលដែលអាចអនុវត្តការសង្គ្រោះបន្ទាន់បាន។

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលធ្វើអោយកើតមានរោគសញ្ញានៃចង្វាក់បេះឌូងខុសប្រក្រតី ដូចជាQTអូសបន្លាយឬការស្ទះរវាងថតលើនិងថតក្រោមនៃបេះដូងជាដើម។ ការអូសបន្លាយនៃQT អាចនាំទៅដល់ជំងឺTorsade de pointes (TdP)ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ ដូច្នេះ ប្រសិនបើមានអាការៈភាំងស្មារតីម្ដងៗឬជីពចរដើរញាប់ជាដើម ត្រូវផ្អាកឬបញ្ឈប់ការប្រើឱសថនេះ។ ម្យ៉ាងទៀត មុននឹងប្រើឱសថនេះ អ្នកជំងឺត្រូវទទួលការពិនិត្យ12-lead Electrocardiogram ការពិនិត្យអេឡិចត្រូឡាយក្នុងឈាម(K, Ca, Mg)និងCreatinin។ ប្រសិនបើមានភាពខុសប្រក្រតីនៃកម្រិតអេឡិចត្រូឡាយ ត្រូវព្យាបាល និង ចៀសវាងឱសថដែលអាចធ្វើអោយQTអូសបន្លាយ ហើយត្រូវអនុវត្ត12-lead Electrocardiogram យ៉ាងហោចណាស់2ដងក្នុង1សប្ដាហ៍ ព្រមទាំងបន្តតាមដានចង្វាក់បេះដូងជានិច្ច។

      ・ឱសថនេះអាចបង្កផលរំខានធ្ងន់ធ្ងរជាបណ្ដុំរោគសញ្ញាAPL diff erentiation syndrome ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ ហើយប្រសិនបើកើតមានជំងឹនេះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរួចធ្វើការព្យាបាលអោយបានសមស្របដោយឱសថស្តេរ៉ូអ៊ីតជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp