Aprepitant

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួតឬក្អួត ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក (ឱសថCisplatin ជាដើម) (រួមទាំងករណីអាការៈកើតឡើងយឺតក្រោយប្រើឱសថប្រឆាំងជំងឺមហារីកមួយរយៈពេល)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យនិងកុមារអាយុ12ឆ្នាំឡើងទៅ:នៅថ្ងៃទី1នៃការប្រើប្រាស់ឱសថប្រឆាំងជំងឺមហារីក លេបឱសថនេះ1ថ្ងៃ1ដង125mg។ ចាប់ពីថ្ងៃទី2ទៅ លេបឱសថនេះ1ថ្ងៃ1ដង80mg។

      ត្រូវប្រើឱសថនេះរួមជាមួយនឹងឱសថបំបាត់អាការៈក្អួតចង្អោរផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថFosaprepitant meglumine។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPimozide។

    • ផលរំខាន

      ត្អើក កម្រិតALT/ASTកើនឡើង ទល់លាមក បាត់បង់ចំណង់អាហារ វត្តមាននៃប្រូតេអ៊ីនក្នុងទឹកនោម កម្រិតBUNកើនឡើង។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ហាមប្រើរួមជាមួយឱសថPimozide។

      ・ម្យ៉ាងទៀត ជាគោលការណ៍ គេប្រើឱសថនេះរួមជាមួយនឹងឱសថស្តេរ៉ូអ៊ីត(Corticosteroids) និង ឱសថទប់ស្កាត់គ្រឿងទទួល5-HT3 (5-HT3 serotonin receptor inhibitors)។

    • សកម្មភាពឱសថ

      អាការៈក្អួតចង្អោរដែលទាក់ទងនឹងប្រព័ន្ធប្រសាទកណ្ដាលកើតឡើងដោយសារការភ្ជាប់នៃសារធាតុP(Substance P)ទៅនឹងគ្រឿងទទួលណឺរ៉ូគីនីន1 (Neurokinin 1 receptor ឬ NK1 receptor)នៃសរសៃប្រសាទកណ្ដាល ហើយឱសថប្រឆាំងជំងឺមហារីកមានសកម្មភាពបង្កើនការបញ្ចេញសារធាតុP(Substance P)។ ឱសថនេះមានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងទទួលណឺរ៉ូគីនីន1 ដើម្បីបំបាត់អាការៈក្អួតចង្អោរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp