Apixaban

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF)។

      - ព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនៃរាងកាយនិងជំងឺស្ទះកំណកឈាមក្នុងសួត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការបង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF):

      មនុស្សពេញវ័យ:លេប1ដង5mg 1ថ្ងៃ2ដង។ អាចបន្ថយកម្រិតមកត្រឹម1ដង2.5mg 1ថ្ងៃ2ដង ទៅតាមអាយុ ទម្ងន់ ឬមុខងារតម្រងនោមរបស់អ្នកជំងឺ។

      ・ករណីប្រើនៅក្នុងការព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនៃរាងកាយនិងជំងឺស្ទះកំណកឈាមក្នុងសួត:

      មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ2ដង។ ក្រោយប្រើរយៈពេល7ថ្ងៃ ប្ដូរមកប្រើត្រឹមកម្រិត1ដង5mg 1ថ្ងៃ2ដងវិញ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញាហូរឈាម។

      ・អ្នកដែលមានជំងឺថ្លើម ហើយមានបញ្ហាទាក់ទងនឹងដំណើរការនៃកំណកឈាមនិងមានហានិភ័យនៅក្នុងការហូរឈាម។

      ・ករណីប្រើឱសថនេះនៅក្នុងការបង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF): ហាមប្រើចំពោះអ្នកដែលមានមុខងារតម្រងនោមចុះខ្សោយ (Creatinine clearance ក្រោម15mL/min)។

      ・ករណីប្រើឱសថនេះនៅក្នុងការព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនៃរាងកាយនិងជំងឺស្ទះកំណកឈាមក្នុងសួត: ហាមប្រើចំពោះអ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (Creatinine clearance ក្រោម30mL/min)។

    • ផលរំខាន

      ហូរឈាម ពិបាកដកដង្ហើម ឈឺក្បាល វិលមុខ ស្ពឹកដៃជើង អាការៈខ្វះឈាម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននៃឱសថនេះដែលបង្កជាអាការៈហូរឈាមធ្ងន់ធ្ងរ ព្រោះវាអាចប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ករណីប្រើឱសថនេះនៅក្នុងការព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនៃរាងកាយនិងជំងឺស្ទះកំណកឈាមក្នុងសួត: ការប្រើឱសថនេះរួមជាមួយនឹងការចាក់ថ្នាំស្ពឹកនៅឆ្អឹងខ្នងឬនៅEpidural space ឬ ការចាក់ម្ជុលទៅក្នុងឆ្អឹងចង្កេះ អាចធ្វើអោយកើតមានដុំឈាមនៅកន្លែងចាក់ ហើយសង្កត់ទៅលើសរសៃប្រសាទ ធ្វើអោយកើតមានអាការៈស្ពឹក។

      ・ត្រូវប្រើក្នុងកម្រិត1ថ្ងៃ5mg បែងចែកជា2ដងក្នុង1ថ្ងៃ ចំពោះអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពចាប់ពី2ឡើងទៅ ក្នុងចំណោមកត្តាទាំង3ខាងក្រោម៖

      1)មានអាយុចាប់ពី80ឆ្នាំឡើងទៅ

      2)មានទម្ងន់ចាប់ពី60kgចុះក្រោម

      3)កម្រិតក្រេអាទីនីនក្នុងឈាម(Serum creatinine, Scr)ចាប់ពី1.5mg/dL។

    • សកម្មភាពឱសថ

      បង្អាក់ការផលិតសារធាតុត្រុំប៊ីន ដើម្បីទប់ស្កាត់ការកកើតនៃសារធាតុហ្វីប្រ៊ីន (ទប់ស្កាត់កត្តាទីXa)

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp