Ampicillin hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរីទាក់ទងនឹងស្បែក ផ្លូវដង្ហើម ផ្លូវតម្រងនោម ប្រព័ន្ធរំលាយអាហារ រោគស្ត្រី ភ្នែក ត្រចៀក ច្រមុះ មាត់ធ្មេញ និងផ្នែកផ្សេងៗទៀតនៃរាងកាយ រួមមាន ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ រលាកក្រពេញទឹកដោះ រលាកខួរឆ្អឹង រលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង(Pyothorax ឬ Thoracic empyema) ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺស្វាយ(Syphilis) ជំងឺប្រម៉េះ(Gonorrhea) ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងថ្លើម(Liver abscess) ជំងឺរលាកពោះវៀនដោយសារមេរោគ ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺខ្ទុះនៅត្របកភ្នែក(Adscessus palpebrae) ជំងឺរលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឺរលាកចង្កា ជំងឺឆ្លងមេរោគពីរបួសដកធ្មេញឬការវះកាត់ក្នុងមាត់ ជំងឹអុតក្ដាម(Scarlet fever) ជំងឺពិសធ្យូង(Anthrax) ជំងឺActinomycosis។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ: ពិសារ1ដង250~500mg (ថ្នាំម្សៅ10% ត្រូវនឹង 2.5~5g), 1ថ្ងៃ4~6ដង។
- កុមារ: ពិសារ1ថ្ងៃ25~50mg/kg(ថ្នាំម្សៅ10% ត្រូវនឹង0.25~0.5g/kg) បែងចែកជា4ដងក្នុង1ថ្ងៃ។
ករណីថ្នាំចាក់:
- មនុស្សពេញវ័យ:
1)ករណីចាក់ក្នុងសាច់ដុំ:ប្រើ1ដង250~1000mg, 1ថ្ងៃ2~4ដង។ ចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ (Infectious endocarditis) និង ជំងឺរលាកស្រោមខួរមានខ្ទុះ (Purulent meningitis) ត្រូវប្រើក្នុងកម្រិតខ្ពស់ជាងធម្មតា។
2)ករណីចាក់តាមសរសៃវ៉ែន:ប្រើ1ថ្ងៃ1~2g បែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយលាយនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូស រួចចាក់តាមសរសៃវ៉ែន។ ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រើ1ថ្ងៃ1~4g បែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយលាយជាមួយសូលុយស្យុងសេរ៉ូម100~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេល1~2ម៉ោង។ ចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ (Infectious endocarditis) និង ជំងឺរលាកស្រោមខួរមានខ្ទុះ (Purulent meningitis) ត្រូវប្រើក្នុងកម្រិតខ្ពស់ជាងធម្មតា។
-កុមារ:
ប្រើ1ថ្ងៃ100~200mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ដោយលាយនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូស រួចចាក់តាមសរសៃវ៉ែន។ ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រើដោយលាយជាមួយសូលុយស្យុងសេរ៉ូម។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ 400mg/kg។
-ទារកទើបកើត:
ប្រើ1ថ្ងៃ50~200mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ដោយលាយនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូស រួចចាក់តាមសរសៃវ៉ែន។ ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ប្រើដោយលាយជាមួយសូលុយស្យុងសេរ៉ូម។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺ Infectious mononucleosis។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។ -
ផលរំខាន
ផលរំខានរួមមានអាការៈក្តៅខ្លួន ឡើងកន្ទួលក្រហម ឬរមាស់។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- វិលមុខ មានអារម្មណ៍ខុសប្រក្រតីនៅក្នុងមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺបំពង់ក ឈឺសាច់ដុំ ខ្វះឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺថយចុះគ្រាប់ឈាមសប្រភេទAgranulocytosis)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (ជំងឺតម្រងនោមធ្ងន់ធ្ងរ)
- សាច់ដុំកន្ត្រាក់ (ជំងឺប្រកាច់)
- ឈឺពោះ រាករូស ក្តៅខ្លួន (ជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំពន្យារកំណើត - ប្រសិទ្ធភាពនៃថ្នាំពន្យារកំណើតអាចនឹងថយចុះ
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp