Ammonium chloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបន្ថែមសារធាតុអេឡិចត្រូឡាយចាំបាច់ ចំពោះអ្នកជំងឺដែលត្រូវព្យួរសេរ៉ូមអេឡិចត្រូឡាយ ដើម្បីព្យាបាលរោគសញ្ញានៃការកើនឡើងជាតិបាសក្នុងឈាមដោយសារកម្រិតក្លរចុះទាប(Hypochloremic alkalosis)កម្រិតធ្ងន់ធ្ងរ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើក្នុងកំហាប់ 5mol/Lឬ5mEq/mLនៃAmmonium chloride ដោយលាយជាមួយសេរ៉ូមអេឡិចត្រូឡាយផ្សេងទៀតក្នុងបរិមាណចាំបាច់សម្រាប់អ្នកជំងឺ រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែន។ ល្បឿនបញ្ចូលឱសថនេះគឺ 20mEq/hr ចុះក្រោម។ ចំពោះកុមារ ត្រូវបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាថ្លើម ឬ បញ្ហាតម្រងនោម។
・អ្នកដែលមានកម្រិតអាម៉ូញាក់ (Ammonia) ក្នុងឈាមកើនឡើងខ្ពស់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp