Amlodipine besilate + Atorvastatin calcium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអ្នកជំងឺដែលមានជំងឺលើសសម្ពាធឈាមឬជំងឺត្បៀតសរសៃឈាមក្នុងបេះដូង (Angina pectoris) រួមជាមួយនឹង ជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមឬជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន:(1) Amlodipine 2.5mg/Atorvastatin 5mg ឬ (2) Amlodipine 2.5mg/Atorvastatin 10mg ឬ (3) Amlodipine 5mg/Atorvastatin 5mg ឬ (4) Amlodipine 5mg/Atorvastatin 10mg។
ប្រើឱសថនេះ ដោយលេប1ថ្ងៃ1ដងទៅតាមកម្រិតប្រើប្រាស់ដែលបានកំណត់ចំពោះសារធាតុឱសថនីមួយៗសម្រាប់ប្រភេទជំងឺនីមួយៗ ដូចខាងក្រោម៖
・ករណីជំងឺលើសសម្ពាធឈាម:
មនុស្សពេញវ័យ:ប្រើឱសថ Amlodipine ក្នុងកម្រិត1ថ្ងៃ1ដង2.5~5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង10mg។
・ករណីជំងឺត្បៀតសរសៃឈាមក្នុងបេះដូង (Angina pectoris):
មនុស្សពេញវ័យ:ប្រើឱសថ Amlodipine ក្នុងកម្រិត1ថ្ងៃ1ដង5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាម:
មនុស្សពេញវ័យ:ប្រើឱសថ Atorvastatin ក្នុងកម្រិត1ថ្ងៃ1ដង10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ20mg។
・ករណីជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ:
មនុស្សពេញវ័យ:ប្រើឱសថ Atorvastatin ក្នុងកម្រិត1ថ្ងៃ1ដង10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ40mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទDihydropyridin។
・អ្នកដែលមានមុខងារមេតាបូលីសនៃថ្លើមកំពុងធ្លាក់ចុះ ដូចជា អ្នកដែលមានជំងឺរលាកថ្លើមស្រួចស្រាវ ឬ ជំងឺរលាកថ្លើមរ៉ាំរ៉ៃដំណាក់កាលស្រួចស្រាវ ឬ ជំងឺក្រិនថ្លើម ឬ ជំងឺមហារីកថ្លើម ឬ ជំងឺខាន់លឿង។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
・អ្នកដែលកំពុងប្រើប្រាស់ឱសថTelaprevir ឱសថOmbitasvir/Paritaprevir/Ritonavir ឱសថGlecaprevir/Pibrentasvir។
-
ផលរំខាន
វិលមុខ ឡើងកន្ទួលក្រហម អស់កម្លាំង ឈឺចុងដង្ហើម ចង់ក្អួត ក្អួត រាករូស។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺដែលមានបញ្ហាថ្លើមឬតម្រងនោម។
-
សកម្មភាពឱសថ
ឱសថផ្សំពី ឱសថARB(Angiotensin II receptor blockers) និង ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium channel blocker):ទប់ស្កាត់ការហូរចូលនៃCaទៅក្នុងកោសិកា ដើម្បីបន្ធូរការរួមតូចនៃសរសៃឈាម និង ទប់ស្កាត់ការសំយោគកូឡេស្តេរ៉ូលនៅក្នុងថ្លើម ដើម្បីកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp